ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Dang Van Long បានជម្រាបអំពីស្ថានភាពរបស់យោធភូមិភាគទី២ និងសមិទ្ធិផលលេចធ្លោក្នុងទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្ត និងអង្គភាពនៅភាគខាងជើងរបស់ប្រទេសឡាវនាពេលកន្លងមក។ លោកបានស្នើឲ្យកាសែតកងទ័ពប្រជាជនឡាវបន្តយកចិត្តទុកដាក់ និងផ្សព្វផ្សាយអំពីទំនាក់ទំនងល្អរវាងវៀតណាម និងឡាវនិយាយរួម រវាងយោធភូមិភាគទី២ និងបណ្ដាខេត្ត អង្គភាពនៅភាគខាងជើងរបស់ប្រទេសឡាវនិយាយដោយឡែក។

leftcenterrightdel
លោកវរសេនីយ៍ទោ Aphai Aphaiyavong ថ្លែងនៅក្នុងសន្និសីទ

បន្ទាប់មក គណៈប្រតិភូក៏បានចូលរួមសន្និសីទផ្លាស់ប្តូរបទពិសោធន៍ជាមួយកាសែតយោធភូមិភាគទី២។ នៅក្នុងសន្និសីទនោះ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ និងជំនាញ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយរបស់សារព័ត៌មាននៃកងទ័ពរបស់ប្រទេសទាំងពីរ។ លោកវរសេនីយ៍ទោ Aphai Aphaiyavong បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅដែលថ្នាក់ដឹកនាំយោធភូមិភាគទី២ និងស្ថាប័ន អង្គភាពនានាផ្ដល់ដល់គណៈប្រតិភូ។ ទន្ទឹមនឹងនោះ លោកសង្កត់ធ្ងន់ថា សកម្មភាពផ្លាស់ប្តូរលើកនេះបានបង្ហាញពីសាមគ្គីភាព និងពង្រឹងទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ៕

បកប្រែដោយ Thanh Cong