បង្កើតរបកគំហើញថ្មីក្នុងទំនាក់ទំនងវៀតណាម-ឡាវ
កប.អនឡាញ - តបតាមការអញ្ជើញរបស់ លោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែសីហា។ ក្នុងដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី ២១ ខែសីហា លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងលោក Sononexay នាយករដ្ឋមន្ត្រី ។
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវ ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ជាពិសេសចំពោះគណៈប្រតិភូ ហើយបានពាំនាំនូវការសួរសុខទុក ពីសំណាក លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជូនចំពោះលោក Thongloun Sisoulith, លោក Sonexay Siphandone និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ។
    |
 |
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ |
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ បានជម្រាបជូនលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និង លោក Sonexay Siphandone នាយករដ្ឋមន្ត្រី អំពីស្ថានភាពនាពេលថ្មីៗនេះនៅវៀតណាម។ អំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយប្រសិទ្ធភាពជាមួយ លោក Pany Yathotou អនុប្រធានរដ្ឋ។ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ការិយាល័យនយោបាយឡាវ ជាពិសេសអគ្គលេខាបក្សទាំងពីរ និងការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ក្នុងរយៈពេលដ៏ខ្លី គម្រោងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសំខាន់ៗជាច្រើនត្រូវបានអនុវត្តន៍ បង្កើតការរីកចម្រើនថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រីអនុប្រធានរដ្ឋវៀតណាមបានសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះការពិតដែលបក្ស រដ្ឋឡាវនឹងរៀបចំពិធីទទួលស្គាល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ "ផ្លូវ Truong Son - ផ្លូវលំហូជីមិញលើទឹកដីឡាវ" ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិរបស់ឡាវ។ លោកស្រីអនុប្រធានរដ្ឋវៀតណាមបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលឡាវនឹងបន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅប្រទេសឡាវក្នុងការធ្វើអាជីវកម្ម រស់នៅ និងមានស្ថិរភាពខាងឋានៈផ្លូវច្បាប់។
ក្នុងជំនួបនេះ លោក Sonexay Siphandone នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរត្រូវបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ធនាគារសម្របសម្រួលគោលនយោបាយដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការពិសេសវៀតណាម-ឡាវ ព្រមទាំងស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី៕
បកប្រែដោយ Duy Hoan