ពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ វៀតណាម និងចិន
កប.អនឡាញ - ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងារ នៅប្រទេសចិន នាថ្ងៃទី ២១ សីហា នៅទីក្រុងប៉េកាំង លោកឧត្តមសេនីយ៍ឯក Tran Quang Phuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានរដ្ឋសភា ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ចិន បានជួបពិភាក្សាការងារ ជាមួយ លោក Zhang Qing Wei សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាន ក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ នាពេលថ្មីៗ នេះ រួមទាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា វៀតណាម និងសភាតំណាងប្រជាជនចិន ផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងស៊ីជម្រៅ និងទទួលបានការយល់ដឹងរួមជាច្រើន អំពីវិធានការជំរុញ និងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក៏ដូចជាទំនាក់ទំនងវៀតណាម-ចិន នាពេលខាងមុខ។
    |
 |
លោកTran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម (ឆ្វេង) និងលោក Zhang Qing Wei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (រូបថត៖ VNA) |
លោក Tran Quang Phuong បានស្នើថា ភាគីទាំងពីរបន្តបង្កើនការជួបជុំកម្រិតខ្ពស់ជាប្រចាំ រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ត្រៀមខ្លួនជាស្រេច សម្រាប់ការរៀបចំសម័យប្រជុំលើកដំបូងនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនចិន បង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ រវាងគណៈជំនាញនៃស្ថាប័ននីតិប្បញ្ញត្តិភាគីទាំងពីរ ក្រុមសមាជិកសភាមិត្តភាព ក្រុមសមាជិកសភាស្ត្រី ក្រុមប្រតិភូរដ្ឋសភាវ័យក្មេង និងក្រុមប្រឹក្សាប្រជាជន/សភាតំណាងប្រជាជននៃប្រទេសទាំងពីរ។
បង្កើនការចែករំលែកបទពិសោធន៍ក្នុងការកសាងនីតិរដ្ឋសង្គមនិយម ក្រោមការដឹកនាំរបស់បក្ស លើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ លើវិស័យផ្សេងៗ។ បង្កើនការចែករំលែកបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ អភិបាលកិច្ចជាតិ និងការគ្រប់គ្រងសង្គមក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍន៍។ លើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសំខាន់ៗ ក្នុងវិស័យផ្សេងៗ។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ការអនុវត្តគម្រោងតភ្ជាប់ផ្លូវដែក បើកកាដ្ឋានសាងសងផ្លូវដែក Lao Cai - Hanoi - Hai Phong ក្នុងប៉ុន្មានឆ្នាំឆាប់ៗ នេះ; បន្តសម្របសម្រួលឱ្យបានល្អ ក្នុងការអនុវត្តបណ្តាសកម្មភាពនៃឆ្នាំផ្លាស់ប្តូរមនុស្សធម៌ ឆ្នាំ ២០២៥។
លោក Zhang Qing Wei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានវាយតម្លៃខ្ពស់ និងឯកភាពចំពោះសំណើរបស់លោក Tran Quang Phuong អនុប្រធានរដ្ឋសភា ស្តីពីការអភិវឌ្ឍ ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់លើការជំរុញការអភិវឌ្ឍខ្លាំងនៃបុព្វហេតុសង្គមនិយម ក្នុងបរិបទនៃស្ថានភាពពិភពលោកមានការប្រែប្រួលយ៉ាងស្មុគស្មាញ រួមចំណែកដល់ការកសាងបក្ស និងការអភិវឌ្ឍសង្គមនិយមរបស់ភាគីទាំងពីរ។
លោក Zhang Qing Wei បានអះអាងថា ចិនយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលជាមួយវៀតណាម ដើម្បីអនុវត្តឱ្យបានល្អនូវកិច្ចព្រមព្រៀង និងការយល់ដឹងរួមថ្នាក់ជាន់ខ្ពស់ ដែលទទួលបាន។ សភាតំណាងប្រជាជនចិនមានឆន្ទៈជំរុញ និងបង្កើនការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយរដ្ឋសភាវៀតណាម រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាមដោយឥតឈប់ឈរ នាពេលខាងមុខ៕
បកប្រែដោយ Duy Hoan