កាសែត Pasaxon (ស្ថាប័នរបស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ) បានចុះផ្សាយបទវិចារណកថា ដែលលើកសរសើរ "ជោគជ័យនៃបដិវត្តន៍ខែសីហា គឺជាកម្លាំងចលករនៃការកសាងប្រទេស"។ បទវិចារណកថាបានអះអាងថា ជ័យជំនះនៃបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ បាននាំប្រជាជាតិវៀតណាមចូលទៅក្នុងយុគសម័យថ្មី ដែលជាយុគសម័យនៃឯករាជ្យជាតិ ផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម។

leftcenterrightdel
កាសែត Paxason របស់ឡាវចុះផ្សាយអត្ថបទ ដែលលើកសរសើរជ័យជំនះនៃបដិវត្តខែសីហា ឆ្នាំ១៩៤៥ (រូបថត៖ vov.vn)

ជ័យជំនះនៃបដិវត្តន៍ខែសីហាបានបង្ហាញពីភាពត្រឹមត្រូវនៃគោលមាគ៌ារបស់បក្ស ការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស និងលោកប្រធានហូជីមិញ កម្លាំងមហាសាមគ្គីភាពជាតិ សេចក្តីស្នេហាជាតិ និងស្មារតីម្ចាស់ការរបស់ប្រទេសជាតិ ឆន្ទៈ និងស្មារតីបូជាអាយុជីវិត និងទ្រព្យសម្បត្តិ ដើម្បីរក្សាបាននូវសេរីភាព និងឯករាជ្យជាតិសម្រាប់ប្រទេសជាតិ។ ក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅ វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនដែលមានអត្ថន័យជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ។  កាសែត Pasaxon អះអាងថា ជ័យជំនះនៃបដិវត្តន៍ខែសីហាបានប្រែក្លាយវៀតណាមពីប្រទេសក្រីក្រ ក្លាយជាប្រទេសកំពុងអភិវឌ្ឍខ្លាំងលើគ្រប់វិស័យ មានឋានៈ និងកិត្យានុភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ។

បន្ទាប់ពីរយៈពេលជិត ៤០ ឆ្នាំនៃការអនុវត្តបុព្វហេតុផ្លាស់ថ្មី (១៩៨៦-២០២៥) វៀតណាមកំពុងបន្តឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេស និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក រួមចំណែកជម្រុញ និងធ្វើឲ្យមានស្ថិរភាពនូវកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រសើរឡើងនូវជីវភាពនៃប្រជាជន រក្សាឯករាជ្យភាព អធិបតេយ្យភាព ការបង្រួបបង្រួមប្រទេសជាតិ និងបូរណភាពទឹកដី៕

បកប្រែដោយ Huyen Trang