ខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម៖ សម្ពោធ និងបើកការដ្ឋានសាងសង់សំណង់ និងគម្រោងចំនួន ២៥០
កប.អនឡាញ - នាព្រឹកថ្ងៃទី១៩ ខែសីហា នៅទូទាំងប្រទេសវៀតណាមបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ និងបើកសម្ពោធគម្រោង និងសំណង់ចំនួន ២៥០ ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ / ២ កញ្ញា ២០២៥)។
ពិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអ៊ីនធឺណិត ពីមជ្ឈមណ្ឌលពិព័រណ៍ជាតិនៃក្រុងហាណូយតភ្ជាប់បណ្តាញ ជាមួយទីតាំងចំនួន ៧៩ កន្លែង នៃខេត្ត-ក្រុងចំនួន ៣៤។ លោក To Lam អគ្គលេខាបក្ស និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ នៅទីតាំងមជ្ឈមណ្ឌលពិព័រណ៍ជាតិ។
មានប្រសាសន៍នៅក្នុងពិធី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា ទាំងនេះគឺជាសំណង់ និងគម្រោងដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាក់ទាញការចូលរួមយ៉ាងខ្លាំងក្លាពីសហគ្រាសឯកជន។
    |
 |
លោក To Lam អគ្គលេខាបក្ស លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូ កាត់ខ្សែបូបើកសម្ពោធមជ្ឈមណ្ឌលពិព័រណ៍ជាតិ |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “សំណង់សេដ្ឋកិច្ច សង្គមសំខាន់ៗ ដែលត្រូវបានបើកសម្ពោធ និងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ មានអត្ថន័យជាយុទ្ធសាស្ត្រ ។ គម្រោងទាំងនេះកត់សម្គាល់នូវការបង្វែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ប្រទេសជាតិ រួមចំណែកអនុវត្តចក្ខុវិស័យ និងគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រទំនើប បង្កើតលំហអភិវឌ្ឍន៍ថ្មី បង្កើតរបកគំហើញក្នុងការតភ្ជាប់សេដ្ឋកិច្ច និងតំបន់ បង្កើតបរិយាកាសវិនិយោគ និងធុរកិច្ចដ៏ទាក់ទាញ បង្កើតការងារជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍប្រទេសជាតិ បង្កើតតម្លៃ បង្កើនពាណិជ្ជសញ្ញាវៀតណាម កាត់បន្ថយថ្លៃដើមដឹកជញ្ជូន កាត់បន្ថយថ្លៃដើមធាតុចូល និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ទំនិញវៀតណាមក្នុងទីផ្សារអន្តរជាតិ”។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា គម្រោងនានាក៏បង្ហាញពីការរីកធំធាត់ ទំនុកចិត្ត ភាពក្លាហាន ភាពជឿជាក់លើខ្លួនឯង ភាពជាម្ចាស់នៃបច្ចេកវិទ្យារបស់ប្រជាជនវៀតណាម។ គម្រោងទាំងនេះក៏ឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវការខិតខំប្រឹងប្រែង សាមគ្គីភាព និងការឯកភាពគ្នានៃប្រព័ន្ធនយោបាយទាំងមូល អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងការប្រកួតប្រជែងដើម្បីចូលរួម និងអនុវត្តគម្រោង។ល។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្ដី បានស្នើឱ្យគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ មូលដ្ឋាន សហគ្រាស អង្គការ និងបុគ្គល បន្តខិតខំប្រឹងប្រែង ដើម្បីពន្លឿនការបង្ហើយគម្រោង និងសំណង់នានា ហើយដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ៕
បកប្រែដោយ Thanh Cong