ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា អបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ១៩ ខែសីហា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម បានមានជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឡាវប្រចាំនៅកម្ពុជាដែលមកអបអរសាទរស្ថានទូតវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ១៩៤៥ / ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥) និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)។