លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោក Do Van Chien បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននាពេលកន្លងមក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោក Do Van Chien សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងលើកកម្ពស់តួនាទីរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម   និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនក្នុងការបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ តម្រង់ទិសមតិសាធារណៈនិងសារព័ត៌មានឱ្យបានល្អ ជំរុញការឃោសនាអំពីប្រពៃណីប្រទេសជិតខាងមិត្តភាពរវាងវៀតណាមនិងចិន និងពង្រឹងមូលដ្ឋានសង្គមអំណោយផលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Do Van Chien បានស្នើស្ថានទូតចិនប្រចាំនៅវៀតណាម បន្តបង្កលក្ខណៈងាយស្រួល គាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិវៀតណាម បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ទាំងកម្រិតមជ្ឈិមនិងមូលដ្ឋាន ជាពិសេសមូលដ្ឋាននៅតាមតំបន់ព្រំដែន​។

លោកឯកអគ្គរដ្ឋទូត He Wei សង្ឃឹមថា ក្នុងតួនាទីរបស់ខ្លួន នឹងសហការយ៉ាងជិតស្និទ្ធពីគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អាស្រ័យហេតុនេះ រួមចំណែកអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងចិន៕

បកប្រែដោយ Pham Diep