ដើម្បីបម្រើប្រជាពលរដ្ឋក្នុងប៉ុន្មានថ្ងៃឈប់សម្រាក និងចូលរួមព្រឹត្តិការណ៍ជាតិនានាប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាពក្នុងឱកាសបុណ្យឯករាជ្យជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋាភិបាល និងប្រធានគណៈកម្មាធិការប្រជាជនក្រុង ខេត្ត បន្តដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី ស្តីពីការធានាសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព។ល។ រដ្ឋមន្ត្រីក្រសួងនគរនបាលបញ្ជាឲ្យអង្គភាពមានសមត្ថកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយក្រសួងការពារប្រទេស ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីក្តាប់ស្ថានការណ៍ ធ្វើសេនាធិការដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋដើម្បីដោះស្រាយស្ថានការណ៍ដ៏ស្មុគស្មាញ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម ស្នើឲ្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យឯករាជ្យជាតិ

ទន្ទឹមនឹងនោះ ត្រូវដាក់ពង្រាយកម្លាំង មធ្យោបាយ និងវិធានការនានា ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃប្រជាជាតិ។ បង្កើនការគ្រប់គ្រងនៅតំបន់សំខាន់ៗ ហើយស្វែងរក ទប់ស្កាត់សកម្មភាពភេវកម្ម និងការបំផ្លិចបំផ្លាញ រៀបចំផែនការឆ្លើយតបនឹងឧប្បត្តិហេតុ សន្តិសុខ និងសណ្តាប់ធ្នាប់។ល។

ក្រសួងការពារប្រទេសសហការប្រកបដោយប្រសិទ្ធភាពជាមួយក្រសួងនគរបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីក្តាប់ស្ថានការណ៍ ឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍ដែលប៉ះពាល់ដល់ផ្នែកការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ចាំបាច់បង្កើនការយាមល្បាត និងត្រួតពិនិត្យតាមតំបន់ព្រំដែន ហើយស្វែងរក ទប់ស្កាត់នឹងការឆ្លងដែនខុសច្បាប់ឲ្យទាន់ពេលវេលា។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការយ៉ាងជិតស្និទ្ធជាមួយគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ដើម្បីដឹកនាំទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឃោសនាច្បាប់ ដល់ប្រជាពលរដ្ឋអំពីការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ គណៈកម្មាធិការប្រជាជនក្រុង ខេត្ត ដឹកនាំស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច ដើម្បីក្តាប់ស្ថានការណ៍ និងទប់ស្កាត់ស្ថានការណ៍ស្មុគស្មាញ ពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់...៕

បកប្រែដោយ Thuy Anh