លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានជូនពរដល់លោក Nakasone Yasutaka ដែលបានជាប់ឆ្នោតជាប្រធានគណៈយុវជននៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុន និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់គណៈយុវជនក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសភា និងការផ្លាស់ប្តូរវាងយុវជន។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Nakasone Yasutaka

លោកប្រធានរដ្ឋសភាសង្ឃឹមថា ក្រោយដំណើរទស្សនកិច្ចលើកនេះ សមាជិកសភាវ័យក្មេងជប៉ុនជាច្រើននាក់នឹងចូលរួមក្នុងសម្ព័ន្ធ/ ក្រុមសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម។ ហើយទន្ទឹមនឹងនោះ លើកទឹកចិត្តសមាជិកសភាមូលដ្ឋាន ដើម្បីគាំទ្រយ៉ាងសកម្មដល់ការបង្កើតអង្គការសភាមិត្តភាពជប៉ុន-វៀតណាម នៅកម្រិតក្រុមប្រឹក្សាប្រជាជនមូលដ្ឋាន ដោយហេតុនេះពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងតួនាទីជាស្ពានរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើការអញ្ជើញប្រធានសភាជាន់ទាប និងប្រធានព្រឹទ្ធសភាជប៉ុនមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម នាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

វៀតណាមស្វាគមន៍ និងគាំទ្រសកម្មភាពសហប្រតិបត្តិការ រវាងភាគីទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសលើវិស័យថ្មីៗ ដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង និងនវានុវត្តន៍។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋសភាបានស្នើថា ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការជួបប្រាស្រ័យរវាងប្រជាជន វប្បធម៌ និងការអប់រំ - ជាកត្តាដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងគ្រឹះមូលដ្ឋានសង្គមរឹងមាំនៃទំនាក់ទំនងទ្វេភាគី។

លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យភាគីជប៉ុនបន្តគាំទ្រគោលនយោបាយ ដែលបង្កើន និងពង្រីកការទទួលពលករវៀតណាមទៅកាន់ប្រទេសជប៉ុន ក៏ដូចជាជួយលើកកំពស់គុណភាពជីវិត លក្ខខណ្ឌធ្វើការ និងសុខមាលភាពសង្គមសម្រាប់សហគមន៍វៀតណាមរស់នៅ សិក្សា និងធ្វើការ នៅជប៉ុន។

រីឯខ្លួនវិញ លោក Nakasone Yasutaka បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមដែលបានចំណាយពេលទទួលស្វាគមន៍គណៈប្រតិភូ ហើយសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលអភិវឌ្ឍរបស់វៀតណាម នាពេលថ្មីៗនេះ។ លោក Nakasone Yasutaka បានវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់ដ៏រឹងមាំ និងការព្រមៗគ្នា ដែលកំពុងអនុវត្តដោយវៀតណាម ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋវៀតណាម រួមទាំងតួនាទីសំខាន់របស់រដ្ឋសភា និងប្រធានរដ្ឋសភា។

លោក Nakasone Yasutaka បានអះអាងថា ជប៉ុនមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដូចជា ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ សន្តិសុខ អប់រំ-បណ្តុះបណ្តាល និងកម្លាំងពលកម្ម។

leftcenterrightdel
ប្រតិភូទាំងឡាយ​ថតរូបជុំគ្នា

លោក Nakasone ក៏បានអះអាងពីការខិតខំប្រឹងប្រែងរបស់លោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម តាមរយៈវិធីសាស្ត្រជាច្រើន រួមទាំងការផ្លាស់ប្តូរប្រជាជន ការផ្លាស់ប្តូរយុវជន និងកិច្ចសហប្រតិបត្តិការសភា។ លោក Nakasone Yasutaka សង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយជាមូលដ្ឋានជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើន រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុនកាន់តែស៊ីជ្រៅ នាពេលខាងមុខ។

លោកប្រធានរដ្ឋសភាបានជូនពរ ដំណើរទស្សនៈកិច្ច និងសកម្មភាពសហប្រតិបត្តិការរបស់គណៈប្រតិភូនៅវៀតណាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឱ្យអភិវឌ្ឍកាន់តែស៊ីជម្រៅ និរន្តរភាព និងជាក់ស្តែង៕

បកប្រែដោយ Duy Hoan