ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនាវាបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang កងទ័ពជើងទឹកតំបន់លេខ ៣ ផ្លាស់ប្តូរជំនាញ និងចូលរួមការប្រកួតកីឡាជាមួយកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹក ជួបជាមួយនិស្សិតនៅមហាវិទ្យាល័យភាសាបរទេស (សាកលវិទ្យាល័យ Da Nang) ទស្សនាកេរ្តិ៍ដំណែលវប្បធម៌ និងទេសចរណ៍ក្នុងមូលដ្ឋាន។

leftcenterrightdel
 
leftcenterrightdel
ពិធីទទួលស្វាគមន៍នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកំពង់ផែ Tien Sa

ឆ្នាំ២០២៥ គឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកមកកាន់ទីក្រុង Da Nang នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបង្កើតឡើងក្នុងឆ្នាំ២០២៣។ ដោយមានសក្តានុពលក្នុងវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច និងភាពរួសរាយរាក់ទាក់ ទីក្រុង Da Nang តែងតែត្រៀមខ្លួនជាស្ពានសម្រាប់សកម្មភាពសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ការផ្លាស់ប្តូរវប្បធម៌-កីឡា និងការចែករំលែកបទពិសោធន៍រវាងកងទ័ពជើងទឹកទាំងពីរ៕

បកប្រែដោយ Thuy Anh