ពិធីមានការចូលរួមពីលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោកវរសេនីយ៍ឯក Vuong Quang Bac ប្រធានស្ថាប័នតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា និងតំណាងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) និងសហគ្រាសវៀតណាមនៅមូលដ្ឋាន។

ភាគីកម្ពុជាមានលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ; លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គនាយកនៃអគ្គស្នងការនគរបាលជាតិនៃកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងមហាផ្ទៃកម្ពុជា។

leftcenterrightdel
លោក Nguyen Minh Vu មានប្រសាសន៍ក្នុងពិធី (រូបថត៖ vnanet.vn)

ក្នុងពិធីនេះ លោកវរសេនីយ៍ឯក Vuong Quang Bac បានរំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿងរបស់កងកម្លាំងនគបាលប្រជាជនក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងមក។ លោកវរសេនីយ៍ឯក Vuong Quang Bac បានសង្កត់ធ្ងន់ថា សមិទ្ធិផលដ៏ធំធេងដែលកម្លាំងនគរបាលប្រជាជនវៀតណាមសម្រេចបាន គឺអាស្រ័យលើការដឹកនាំរបស់បក្ស និងរដ្ឋ កិច្ចសហការនៃកម្លាំងនគរបាលនៃបណ្ដាប្រទេសក្នុងតំបន់និងពិភពលោក ជាពិសេសគឺកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្លាំងនគរបាលវៀតណាម និងកម្លាំងនគរបាលកម្ពុជានាពេលកន្លងមកនេះ។

យោងតាមលោកវរសេនីយ៍ឯក Vuong Quang Bac ទំនាក់ទំនងរវាងកម្លាំងនគរបាលប្រជាជនវៀតណាម និងកម្លាំងមានសមត្ថកិច្ចរបស់កម្ពុជា ជាពិសេសកម្លាំងនគបាលកម្ពុជា ត្រូវបានរក្សានិងអភិវឌ្ឍនាពេលកន្លងមកនេះ។ យន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ កម្លាំងនគរបាលប្រជាជនវៀតណាម និងកម្លាំងនគរបាលកម្ពុជាបានរួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរពង្រីកការវិនិយោគ និងអភិវឌ្ឍ  ព្រមទាំងដោះស្រាយបញ្ហាទាក់ទងនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Minh Vu ជូនផ្កាអបអរសាទរដល់ស្ថាប័នតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ vnanet.vn)

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីនៃកម្លាំងនគរបាលប្រជាជនវៀតណាម លោកវរសេនីយ៍ឯក Vuong Quang Bac បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធ ហើយសហការរវាងកម្លាំងនគរបាលប្រជាជនវៀតណាម និងកម្លាំងនគរបាលកម្ពុជានឹងកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការការងារ និងការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

មានប្រសាសន៍ក្នុងពិធី លោក Nguyen Minh Vu បានឲ្យដឹងថា ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងល្អរវាងវៀតណាម និងកម្ពុជា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ដោយផ្ទាល់រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា តែងតែជាសសរស្តម្ភដ៏រឹងមាំ និងសំខាន់បំផុតមួយ។

ក្នុងឱកាសនេះ លោក Nguyen Minh Vu បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការប្រកៀស្មាជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសន្តិសុខរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh