leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីមានប្រសាសន៍​ក្នុង​កិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នដែលមានការវិវត្តជាវិជ្ជមាន។ លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងកសិកម្ម និងបរិស្ថានអនុវត្តយ៉ាងសកម្មនូវភារកិច្ចទាក់ទងនឹងដីធ្លី ព្រៃឈើ និងបរិស្ថានសម្រាប់គម្រោងផ្លូវដែក Lao Cai - Ha Noi - Hai Phong ហើយក្រសួងការបរទេស និងក្រសួងសំណង់ សម្របសម្រួលជាមួយភាគីចិន ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះសហប្រតិបត្តិការផ្លូវដែកវៀតណាម-ចិន ការរៀបចំត្រូវតែមានភាពជាក់លាក់ រួមទាំងការជ្រើសរើសអ្នកប្រឹក្សាផងដែរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

លោកនាយករដ្ឋមន្ត្រី បានចាត់ឱ្យក្រសួងសំណង់អនុវត្តជាបន្ទាន់នូវរបាយការណ៍សិក្សាលទ្ធភាព ដើម្បីបើកការសាងសាងគម្រោងផ្លូវដែក Lao Cai - Ha Noi - Hai Phong នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ សម្របសម្រួលជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីសម្រេចប្រកាសស្តង់ដារក្នុងខែតុលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ សម្របសម្រួលជាមួយក្រសួងកសិកម្ម និងបរិស្ថាន ក្នុងការងារទាក់ទងនឹងការតំរង់ទិសផ្លូវ បញ្ហាដីធ្លី ព្រៃឈើ បរិស្ថាន និងសម្របសម្រួលជាមួយមូលដ្ឋាន ដើម្បីធ្វើការឈូសឆាយដីតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា។

លោកនាយករដ្ឋមន្ត្រីក៏មានការណែនាំអំពីការបែងចែកប្រភពទុនសម្រាប់គម្រោង រួមទាំងប្រភពវិនិយោគសាធារណៈ ការស្នើសុំប្រភពកម្ចី (រួមទាំងដើមទុនពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី) និងការរចនាបច្ចេកទេស។ល៕

បកប្រែដោយ Duy Hoan