វិទ្យុសម្លេងវៀតណាមប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបង្កើត
កប.អនឡាញ - នាព្រឹកថ្ងៃទី៧ ខែកញ្ញា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានប្រារព្ធយ៉ាងឱឡារិក ខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបង្កើត (៧ កញ្ញា ១៩៤៥ / ៧ កញ្ញា ២០២៥) និងទទួលគ្រឿងឥស្សរិយយសហូជីមិញ លើកទី៣។
អញ្ជើញចូលរួមមានលោក Pham Minh Chinh នាយករដ្ឋមន្ត្រី លោក Le Hoai Trung រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី លោក Nguyen Duc Hai អនុប្រធានរដ្ឋសភា ឯកអគ្គរដ្ឋទូត ភារធារី តំណាងអង្គការអន្តរជាតិនៅវៀតណាម តំណាងនាយកដ្ឋានឃោសនាមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ វិទ្យុជាតិឡាវ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា វិទ្យុជាតិកម្ពុជា និងអ្នកសារព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសគ្រប់ជំនាន់នៃវិទ្យុសម្លេងវៀតណាម។ លោក To Lam អគ្គលេខាបក្ស បានផ្ញើលិខិតអបអរសាទរក្នុងឧកាសនេះ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូចូលរួមក្នុងពិធី |
ជាកិច្ចចាប់ផ្តើមគឺកម្មវិធីសិល្បៈមានចំណងជើង “៨០ ឆ្នាំនៃដំណើរពិសេស” ដែលជាភាពយន្តឯកសារអំពីដំណើរ ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍របស់វិទ្យុសម្លេងវៀតណាម។
អញ្ជើញមានប្រសាសន៍ក្នុងពិធី លោក Do Tien Sy សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម បានអះអាងថា ការលើកតម្កើងប្រពៃណីដ៏រុងរឿងនៃ ៨០ ឆ្នាំនៃការបង្កើត និងរីកចម្រើននោះ កម្មាភិបាល អ្នកសារព័ត៌មាន អ្នកនិពន្ធ អ្នកបច្ចេកទេស សិល្បករសិល្បការិនី និងនិយោជិតរបស់វិទ្យុសម្លេង បានខិតខំដោយឥតឈប់ឈរ មានភាពស្វាហាប់ ភាពច្នៃប្រឌិត កសាងវិទ្យុសម្លេងវៀតណាម ទៅជាស្ថាប័នពហុប្រព័ន្ធផ្សព្វផ្សាយដ៏ទំនើប និងរឹងមាំគ្រប់ជ្រុងជ្រោយ។
លោក Do Tien Sy បានសង្កត់ធ្ងន់ថា “ឈានចូលសម័យកាលនៃការអភិវឌ្ឍថ្មី វិទ្យុសម្លេងវៀតណាមបានកំណត់ការផ្លាស់ប្តូរថ្មីដើម្បីក្លាយជាបណ្តាញព័ត៌មានសំខាន់ ត្រួសត្រាយផ្លូវ តម្រង់ទិសមតិ សាធារណៈ ជាវេទិកាដែលអាចទុកចិត្តបានសម្រាប់ប្រជាជនចូលរួមត្រួតពិនិត្យបដិវាទ និងគ្រប់គ្រងសង្គម ជាស្ពានរវាងបក្ស រដ្ឋ និងប្រជាជន និងជាស្ពានតភ្ជាប់មិត្តភាពរវាងវៀតណាមជាមួយមិត្តភក្តិទូទាំងពិភពលោក”។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធី |
មានប្រសាសន៍ក្នុងពិធី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វិទ្យុសម្លេងវៀតណាម ក្នុងដំណើការប្រវត្តិសាស្ត្រ ៨០ ឆ្នាំ ព្រមទាំងបញ្ជាក់ថា វិទ្យុសម្លេងវៀតណាមបានក្លាយជា “សម្លេងរបស់ប្រទេសជាតិ” របស់ឯករាជ្យ សេរីភាព សម្លេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមដែលជាមិត្តគួរឲ្យទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “បន្ទាប់ពីរយៈពេល ៨០ ឆ្នាំ ក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយពិភពលោកវិវឌ្ឍយ៉ាងឆាប់រហ័ស វិទ្យុសម្លេងវៀតណាមតែងតែខិតខំប្រឹងប្រែង ផ្លាស់ប្តូរថ្មីដើម្បីបន្ស៊ាំខ្លួនទៅនឹងដំណើរការនៃការធ្វើសមាហរណកម្មអន្តរជាតិ និន្នាការនៃការធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការប្រកួតប្រជែងព័ត៌មានជាសកលឈានដល់ការលើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងរបស់ខ្លួន ដើម្បីបំពេញតម្រូវការចម្រុះរបស់អ្នកស្តាប់ទូទាំងប្រទេស និងជនរួមជាតិរបស់យើងនៅឯបរទេស ក៏ដូចជាមិត្តអន្តរជាតិ។ យើងមានមោទនភាពយ៉ាងខ្លាំងដែលបានផ្សាយជាភាសាបរទេស ១២។ អាស្រ័យលើកម្មវិធីជាច្រើនភាសាគ្រប់ព្រំដែន ភូមិសាស្ត្រ និងភាពខុសគ្នានៃវប្បធម៌ត្រូវបានឆ្លងកាត់ វិទ្យុសម្លេងវៀតណាម ក្លាយជាស្ពានមិត្តភាព ដែលជួយមិត្តអន្តរជាតិកាន់តែយល់ ចែករំលែក គាំទ្រ សហប្រតិបត្តិការជាមួយវៀតណាម និងផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក”។
លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងប្រពៃណីដ៏រុងរឿង វិទ្យុសម្លេងវៀតណាម នឹងបន្តផ្លាស់ប្តូរថ្មី និងរួមចំណែកក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិក្នុងស្ថានភាពថ្មី។ លោកនាយករដ្ឋមន្ត្រីបានជូនវិទ្យុសម្លេងវៀតណាមពាក្យចំនួន ១៦ ដោយចាត់ទុកថា នេះជាទិសដៅសម្រាប់វិទ្យុ ក្នុងដំណាក់កាលអភិវឌ្ឍន៍ខាងមុខនេះ។ ទាំងនេះគឺ៖ ភាពក្លាហាន - សត្យានុម័ត - ភាពទូលំទូលាយ - ទាន់ពេលវេលា - អត្តសញ្ញាណ - ឌីជីថល - នវានុវត្តន៍ - ប្រសិទ្ធភាព។
ក្នុងឱកាសនេះ តាងនាមបក្សនិងរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានប្រគល់គ្រឿងឥស្សរិយយហូជីមិញជូនវិទ្យុសម្លេងវៀតណាម។ នេះជាលើកទី៣ ហើយដែលវិទ្យុសម្លេងវៀតណាម មានកិត្តិយសទទួលបានពានរង្វាន់ដ៏ថ្លៃថ្នូរនេះ៕
បកប្រែដោយ Thanh Cong