នាថ្ងៃទី៥ ខែកញ្ញា លោក Vo Van Minh លេខារងគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានទទួលគណៈប្រតិភូមកពីខេត្ត Yamaguchi (ប្រទេសជប៉ុន) ដឹកនាំដោយ លោក Muraoka Tsugumasa ដែលអភិបាលខេត្ត ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង។

នៅក្នុងកិច្ចប្រជុំនេះ លោក Muraoka Tsugumasa អភិបាលខេត្ត បាននិយាយថា ខេត្ត Yamaguchi មានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ដោយទាក់ទាញវត្តមានរបស់សាជីវកម្មជប៉ុនឈានមុខជាច្រើនដូចជា Hitachi សហគ្រាសផលិតរថយន្តផ្លូវដែកល្បឿនលឿន និងឧស្សាហកម្មសំខាន់ៗផ្សេងទៀត។

leftcenterrightdel
លោក Muraoka Tsugumasa អភិបាលខេត្ត បាននិយាយថា ខេត្ត Yamaguchi មានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ដោយទាក់ទាញវត្តមានរបស់សាជីវកម្មឈានមុខរបស់ជប៉ុនជាច្រើន

បើតាមលោកអភិបាលខេត្ត លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្វាហាប់ សក្ដានុពលនៃការអភិវឌ្ឍ ក៏ដូចជាតួនាទីរបស់ជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តមានឱកាសសហប្រតិបត្តិការថ្មីៗជាច្រើន ជាពិសេសលើវិស័យដែលទីក្រុងហូជីមិញមានចំណុចខ្លាំង និង Yamaguchi មានការចាប់អារម្មណ៍។

តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Vo Van Minh បានអះអាងថា ទីក្រុងហូជីមិញមានសសក្កានុពលជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្ត Yamaguchi ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ទីក្រុងហូជីមិញស្វាគមន៍ និងអំពាវនាវឱ្យសហគ្រាស Yamaguchi បង្កើនការវិនិយោគ រួមចំណែកអភិវឌ្ឍទីក្រុងទាំងមូល ដោយហេតុនេះ រួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងមូលដ្ឋានទាំងពីរនិយាយដោយឡែក និងរវាងវៀតណាម និងជប៉ុននិយាយរួម៕

បកប្រែដោយ Duy Hoan