leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ជួបជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា

ក្នុងជំនួបទាំងឡាយ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសនានា។ លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា រាល់សមិទ្ធិផលរបស់វៀតណាម មិនអាចសម្រេចបានឡើយ ប្រសិនបើខ្វះការជួយឧបត្ថម្ភ និងគាំទ្រពីថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសជាមិត្ត និងភាតរភាព។ លោក Luong Cuong ប្រធានរដ្ឋបានសម្ដែងនូវជំនឿជាក់ថា វៀតណាម និងប្រទេសនានានឹងបន្តប្រកៀកស្មាជាមួយគ្នា ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានអបអរសាទរវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ព្រមទាំងអះអាងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងមនោសញ្ចេតនាដ៏ល្អប្រសើរជាមួយវៀតណាម និងមានបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។

ជំនួបទាំងនេះបានបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើរ និងកាន់តែស៊ីជម្រៅរវាងវៀតណាម និងប្រទេសនានា ជាពិសេសមិត្តភក្តិជាប្រពៃណីក្នុងតំបន់ជាច្រើនលើពិភពលោក ចាប់ពីអាស៊ីកណ្តាល រហូតដល់អឺរ៉ុប និងអាហ្វ្រិក៕

បកប្រែដោយ Thanh Cong