បណ្តាកាសែតរួមមាន៖ The Straits Times (សិង្ហបុរី), New Straits Times (ម៉ាឡេស៊ី), The Laotian Times (ឡាវ), Granma ស្ថាប័នរបស់បក្សកុម្មុយនិស្តគុយបា និងទីភ្នាក់ងារព័ត៌មាន Reuters, AP, AFP, Al Jazeera... សុទ្ធតែបានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ មិនត្រឹមតែជាការសម្តែងក្នុង ទ្រទ្រង់ធំប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់វៀតណាមបញ្ជាក់អំពីសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ និងមាគ៌ាអភិវឌ្ឍន៍បច្ចុប្បន្នទៀតផង។

leftcenterrightdel
ផែនពេទ្យយោធានារីនៅក្នុងពិធី

អត្ថបទរបស់ទីភ្នាក់ងារព័ត៌មាន AFP និង AP បានពិពណ៌នាអំពីបរិយាកាសនៃព្រឹត្តិការណ៍នេះ ជាមួយនឹងមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ដើម្បីទស្សនាពិធីដង្ហែក្បួនព្យុហយាត្រាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដោយមានការចូលរួមពីកងកម្លាំងជាច្រើន និងអាវុធទំនើបៗជាច្រើន។

ទីភ្នាក់ងារព័ត៌មាន AP បានលើកឡើងពីការចូលរួមរបស់កងកម្លាំងកិត្តិយសមកពីប្រទេសចិន រុស្ស៊ី ឡាវ និងកម្ពុជា ដែលឆ្លុះបញ្ចាំងពី "ចំណងមិត្តភាពអន្តរជាតិ" របស់វៀតណាម។ យោងតាម AP ជាលើកដំបូង វៀតណាមក៏បានប្រារព្ធពិធីដង្ហែក្បួនព្យុហយាត្រានៃកងទ័ពជើងទឹកដែលផ្សាយបន្តផ្ទាល់នៅតំបន់សមុទ្រ Cam Ranh (ខេត្ត Khanh Hoa) ដោយមានការចូលរួមពីយានជំនិះ រួមទាំងនាវាមុជទឹក និងយន្តហោះចុះចតលើទឹក។

leftcenterrightdel
 

leftcenterrightdel
ផែនរថយន្ត និងក្រុមកាំភ្លើងធំយោធានៃកងទ័ពប្រជាជនវៀតណាម

ទីភ្នាក់ងារសារព័ត៌មាន AFP បានសង្កត់ធ្ងន់លើបរិយាកាសដ៏ឧឡារិក និងរំជួលចិត្ត ដោយការហោះសម្តែងរបស់កងទ័ពជើងអាកាសប្រជាជនវៀតណាម ដែលបើកការដង្ហែក្បួនព្យុហយាត្រា ទាក់ទាញចំណាប់អារម្មណ៍ និងការកោតសរសើររបស់ប្រជាជន និងមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ។

អត្ថបទបានសង្កត់ធ្ងន់ថា ក្នុងកណ្តាលសមុទ្រ ទង់ក្រហមផ្កាយលឿងបក់រវិចៗ និងមោទនភាពជាតិដែលត្រូវបានរីកសាយភាយ ផែនដង្ហែក្បួនព្យុហយាត្រាបានឆ្លងកាត់វេទិកា បន្ទាប់មកដំណើរការតាមដងផ្លូវកណ្តាល ក្រោមការអបអរសាទរពីប្រជាជន។

ទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) ក៏បានពណ៌នាថា នេះជាព្រឹត្តិការណ៍រំលឹកដ៏សំខាន់មួយ ជាមួយនឹងទ្រង់ទ្រាយដង្ហែក្បួនព្យុហយាត្រាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សកន្លងមក ហើយកត់សម្គាល់ពីបរិយាកាសដ៏រំភើបនៅក្នុងរដ្ឋធានីហាណូយ នៅពេលដែលប្រជាជនកាន់ទង់ក្រហមផ្កាយលឿងពាសពេញផ្លូវ។ ទីភ្នាក់ងារសារព័ត៌មាននេះបានជូនដំណឹងថា វៀតណាមក៏បានប្រកាសសកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបនេះ បង្ហាញពីស្មារតីសាមគ្គីភាពជាតិ និងសេចក្តីប្រាថ្នាអភិវឌ្ឍ រួមទាំងការតាំងពិព័រណ៍សមិទ្ធិផលសេដ្ឋកិច្ចសង្គមផងដែរ។

កាសែត Laotian Times (ឡាវ) បានសង្កត់ធ្ងន់ជាពិសេសលើការតាំងពិព័រណ៍នេះ។  អត្ថបទសរសេរថា ពិព័រណ៍នេះមិនត្រឹមតែជាឱកាសដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីក្រឡេកមើលដំណើរប្រវត្តិសាស្ត្រ ចាប់ពីពេលដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៤៥ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម) ដល់សមិទ្ធិផលសេដ្ឋកិច្ច និងសង្គមក្នុងដំណាក់កាលនៃការផ្លាស់ថ្មី និងសមាហរណកម្មបច្ចុប្បន្ន។ តាមអត្ថបទមួយនេះ ពិព័រណ៍នេះបង្កើតឡើងវិញយ៉ាងរស់រវើកអំពីរយៈពេល ៨ ទសវត្សរ៍នៃការអភិវឌ្ឍរបស់វៀតណាម។

ក្រៅពីកាសែតរបស់ឡាវ កាសែតរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា The Straits Times (សិង្ហបុរី) ក៏ផ្តោតលើការសម្តែងសម្ភារៈយោធាក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការធ្វើទំនើបកម្មកងទ័ព។

ពីអាមេរិកឡាទីន កាសែត Granma ដែលជាស្ថាប័នរបស់បក្សកុម្មុយនិស្តគុយបា បានចុះផ្សាយអត្ថបទមួយចំនួន ដែលក្នុងនោះ វាយតំលៃខ្ពស់ចំពោះសាមគ្គីភាព កម្លាំង និងភាពអង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងដំណើរ ៨០ ឆ្នាំកន្លងមក។

លើសពីនេះ សារព័ត៌មាននៅតំបន់មជ្ឈិមបូព៌ា ដូចជាទូរទស្សន៍ Al Jazeera បានជូនដំណឹងថា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុងហាណូយ នាថ្ងៃទី២ ខែកញ្ញា ដោយបង្ហាញពីស្មារតីជាតិដ៏រឹងមាំ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ។ សារព័ត៌មានបានជូនដំណឹងថា ទីលាន Ba Dinh ជាកន្លែងដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ នៅឆ្នាំ ១៩៤៥ ពិធីដង្ហែក្បួនព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិជាមួយឧបករណ៍យោធាទំនើបៗជាច្រើនបានប្រព្រឹត្តទៅក្នុងភាពសប្បាយរីករាយ និងមោទនភាពរបស់ប្រទេសទាំងមូល។

ជាទូទៅ សារព័ត៌មានអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះទំហំ និងអត្ថន័យនៃពិធីរំលឹកខួប ហើយទន្ទឹមនឹងនោះក៏បានទទួលស្គាល់នូវសមិទ្ធិផលអភិវឌ្ឍន៍ដ៏ឆ្នើម និងសេចក្តីប្រាថ្នាឈានទៅមុខរបស់ប្រទេសវៀតណាមក្នុងសម័យសមាហរណកម្ម៕

បកប្រែដោយ Huyen Trang