នៅក្នុងកិច្ចពិភាក្សានេះ លោក Luong Cuong ប្រធានរដ្ឋ បានអបអរសាទរចំពោះប្រទេសចិនដែលបានរៀបចំពិធីអបអរសាទរ និងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ប្រកបដោយជោគជ័យ។ លោកបានថ្លែងអំណរគុណចំពោះលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ដែលបានផ្ញើសារអបអរសាទរ និងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ទៅចូលរួមពិធីរំលឹកខួបលើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ក៏ដូចជាការបញ្ជូនផែនយោធិនទៅចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាមផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក Luong Cuong ប្រធានរដ្ឋ ដែលបានដឹកនាំគណៈប្រតិភូវៀតណាមមកចូលរួមក្នុងពិធីអបអរសាទរ។ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានអបអរសាទរយ៉ាងកក់ក្តៅចំពោះវៀតណាមដែលរៀបចំខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិដោយជោគជ័យ ហើយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ការពារយុត្តិធម៌ បង្កើតស្ថិរភាព និងកម្លាំងចលករសម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលពង្រឹង និងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន ហើយចាត់ទុកនេះគឺជាតម្រូវការ  ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

ក្នុងបរិយាកាសមិត្តភាព ភាពស្មោះត្រង់ ទំនុកចិត្ត និងបើកចំហ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ចិននាពេលកន្លងមកនេះ។ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដែលមានអត្ថន័យជាយុទ្ធសាស្ត្រនាពេលខាងមុខ។

លោក Luong Cuong ប្រធានរដ្ឋ បានស្នើថា ភាគីទាំងពីរបន្តបង្កើនជំនួបគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ បង្កើនការតភ្ជាប់ដឹកជញ្ជូនជាយុទ្ធសាស្ត្រ ជាពិសេសផ្លូវដែក។ លោក Luong Cuong ប្រធានរដ្ឋ សង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់ ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការអប់រំ ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយតុល្យភាព និងនិរន្តរភាព។ល។

ទាក់ទិននឹងបញ្ហាដែនសមុទ្រ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីខិតខំប្រឹងប្រែងគ្រប់គ្រង និងដោះស្រាយល្អនូវការខ្វែងគំនិតគ្នា គោរពផលប្រយោជន៍ស្របច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

វាយតំលៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់លោក Luong Cuong ប្រធានរដ្ឋ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានយល់ព្រមជំរុញការផ្លាស់ប្តូរគ្រប់លំដាប់ថ្នាក់ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងបក្ស ការគ្រប់គ្រងប្រទេស និងរៀបចំល្អនូវកិច្ចប្រជុំគណៈកម្មាធិការដឹកនាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងយន្តការសន្ទនាយុទ្ធសាស្ត្រ ៣+៣។ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានស្នើថា ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការផ្លូវដែក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងរីកចម្រើន បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពក្នុងឆ្នាំផ្លាស់ប្តូរមនុស្សធម៌ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពសហប្រតិបត្តិការនៅវេទិកាពហុភាគី ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

* នារសៀលថ្ងៃទី ៤ ខែកញ្ញា លោក Luong Cuong ប្រធានរដ្ឋ បានជួបសន្ទនាជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ជួបសន្ទនាជាមួយលោក Zhao Leji

លោក Luong Cuong ប្រធានរដ្ឋ បានសម្តែងនូវការចាប់អារម្មណ៍ និងអបអរសាទរចំពោះប្រទេសចិនដែលរៀបចំពិធីអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះរបស់ប្រជាជនពិភពលោកលើហ្វាស៊ីសនិយមប្រកបដោយជោគជ័យ ហើយវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត។

លោក Luong Cuong ប្រធានរដ្ឋ ស្នើឲ្យបក្សទាំងពីរ និងប្រទេសទាំងពីរពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។ លោកប្រធានរដ្ឋស្នើថា រដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិនបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងជំនឿទុកចិត្តខាងនយោបាយ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ ជួយគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍ និងពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់ទំនាក់ទំនងទ្វេភាគី។

លោក Zhao Leji បានសង្កត់ធ្ងន់ថា បក្សទាំងពីរនិងប្រទេសទាំងពីរគប្បីជំរុញប្រពៃណីមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងសហការកសាងសហគមន៍ចែករំលែកអនាគតដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោក Zhao Leji បានអះអាងថា សភាតំណាងប្រជាជនទូទាំងប្រទេសចិន យកចិត្តទុកដាក់ ត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយស្នើថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពនូវតួនាទីនៃយន្តការសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ។

* នាល្ងាចថ្ងៃដដែល លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងប៉េកាំង ត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរទស្សនកិច្ចដោយជោគជ័យ៕

បកប្រែដោយ Thuy Anh