ពង្រឹងទំនាក់ទំនងវៀតណាម-ដូមីនីកា
កប.អនឡាញ - នាព្រឹកថ្ងៃទី៤ ខែកញ្ញា លោក Phan Dinh Trac សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Miguel Mejia អគ្គលេខាបក្សចលនាឯកភាពឆ្វេងនិយម (MIU) នៃសាធារណរដ្ឋដូមីនីកា ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកចូលរួមពិធីរំលឹកខួបលើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។