អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ដ្រីឲ្យដឹងអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាមទៅចូលរួមពិធី និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន?
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស៖ ដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាមទទួលបានជោគជ័យ។ បក្ស និង រដ្ឋចិនបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅលោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ យើងឃើញថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Luong Cuong ទទួលបានលទ្ធផលលេចធ្លោចំនួនពីរដូចតទៅ៖
ទីមួយ គឺពិធីរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះលើហ្វាស៊ីសនិយមជាការលើកតម្កើងជ័យជំនះដែលមានអត្ថន័យជាសម័យ និងបង្ហាញពីសាមគ្គីភាពអន្តរជាតិ ដើម្បីសន្តិភាព និងយុត្តិធម៌ ឈានទៅដល់ការបញ្ចប់សង្រ្គាមអយុត្តិធម៌ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ចលនារំដោះជាតិនៃប្រទេសនានា រួមទាំងវៀតណាមផងដែរ បើកយុគសម័យថ្មីនៃសន្តិភាព និងអភិវឌ្ឍន៍លើពិភពលោក។ ការវត្តមានរបស់លោកប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងពិធីនេះ បានអះអាងនូវស្មារតីស្រឡាញ់សន្តិភាព ឆន្ទៈតស៊ូដើម្បីសន្តិភាព និងយុត្តិធម៌របស់ប្រជាជាតិវៀតណាមក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាទស្សនៈ និងគោលនយោបាយរបស់បក្ស និងរដ្ឋរបស់យើងនាពេលបច្ចុប្បន្ននេះ ស្តីពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ រួមចំណែកដល់ការទទួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាពិភពលោក។
នៅក្នុងពិធីនេះ លោក Luong Cuong ប្រធានរដ្ឋ បានជួបជាមួយមិត្តប្រពៃណី និងដៃគូសំខាន់ៗរបស់វៀតណាម ព្រមទាំងផ្ដល់គំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការជាច្រើន និងថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមដំណើររបស់សហគមន៍អន្តរជាតិចំពោះវៀតណាមក្នុងបរិបទដែលប្រទេសយើងទើបតែប្រារព្ធខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា។
    |
 |
|
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម |
ទីពីរគឺដំណើរទស្សនកិច្ចបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សហគមន៍ចែករំលែកអនាគតវៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រ។ លោក Luong Cuong ប្រធានរដ្ឋ បានមានកិច្ចពិភាក្សាដោយជោគជ័យជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន និងជួបសវនាការនិងចូលរួមពិធីលៀងសាយភាជន៍ដែលរៀបចំដោយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
ថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋទាំងពីរបានមានការផ្លាស់ប្តូរមិត្តភាព ស្មោះត្រង់ និងមានប្រសិទ្ធភាព ដោយកំណត់នូវវិធានការសំខាន់ៗជាច្រើន ដើម្បីបន្តអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការទស្សនៈរួមកម្រិតខ្ពស់ ដោយផ្តោតលើការពង្រឹងទំនុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការ ការសម្របសម្រួលពហុភាគី ដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ បង្កើនការផ្លាស់ប្តូរវប្បធម៌ ផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងចីរភាពនៃទំនាក់ទំនងទ្វេភាគី។
លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានជួបសំណេះសំណាលជាមួយញាតិមិត្ត និងក្រុមគ្រួសាររបស់ទីប្រឹក្សា ឧត្តមសេនីយ៍ឥស្សរជនមិត្ដភាពរបស់ចិន និងវៀតណាមដែលរួមចំណែកក្នុងការតស៊ូប្រឆាំងអាណានិគមដើម្បីឯករាជ្យជាតិ។ ព្រមទាំងឲ្យតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី និងជួយគ្នាទៅវិញទៅមករវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ ទន្ទឹមនឹងនោះ លើកទឹកចិត្តញាតិមិត្ត និងក្រុមគ្រួសាររបស់ឥស្សរជនមិត្ដភាព បន្តឃោសនាដល់ជំនាន់ក្រោយនូវចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ដ្រីឲ្យដឹងអំពីទិសដៅអនុវត្តលទ្ធផលដែលសម្រេចបានក្នុងជំនួបរវាងលោកប្រធានរដ្ឋវៀតណាមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន?
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស៖ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលទាំងនេះ ដោយផ្តោតលើ “គ្រឹះស្ថានទាំង៣” ដែលត្រូវបានពង្រឹងដូចជា៖ គ្រឹះស្ថាននយោបាយ គ្រឹះស្ថានសម្ភារៈ និងគ្រឹះស្ថានសង្គម។
ទាក់ទងនឹងគ្រឹះស្ថាននយោបាយ ភាគីទាំងពីរបន្តពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រនិងពង្រឹងទំនុកចិត្តខាងនយោបាយ។ ភាគីទាំងពីរនឹងរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ជាទៀងទាត់ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយតាមបណ្ដាញបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា/សភាតំណាងប្រជាជនទូទាំងប្រទេស រណសិរ្សមាតុភូមិ/សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ហើយពីមជ្ឈិមដល់មូលដ្ឋាននិងលើវិស័យសំខាន់ៗដូចជាការទូត ការពារជាតិ សន្តិសុខ ដោះស្រាយការខ្វែងគំនិតគ្នា រួមគ្នារក្សាបរិយាកាសសន្ដិភាព ស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យុគសម័យថ្មីនៃការអភិវឌ្ឍសម្រាប់ប្រទេសនីមួយៗនិងតំបន់នីមួយៗ។ ក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលបង្កបញ្ហាប្រឈមជាច្រើនចំពោះសន្តិសុខ និងការអភិវឌ្ឍ ប្រទេសទាំងពីរចាំបាច់ជំរុញពហុភាគីនិយម និងសហការជាមួយប្រទេសដទៃទៀត ដើម្បីផលប្រយោជន៍រួម។
ទាក់ទងនឹងមូលដ្ឋានគ្រឹះស្ថានសម្ភារៈ៖ បន្តតភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅនៃខឿនសេដ្ឋកិច្ចទាំងពីរ បង្កើតចំណុចភ្លឺថ្មីលើគ្រប់វិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងតម្រូវការដូចជា ពាណិជ្ជកម្មកសិកម្ម ការតភ្ជាប់ផ្លូវដែក កិច្ចសហប្រតិបត្តិការក្នុងការកសាងគម្រោងធំៗ ពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្ដន៍ បណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ កសិកម្មបច្ចេកវិទ្យាខ្ពស់និងការការពារបរិស្ថាន។ ថ្នាក់ដឹកនាំចិនបញ្ជាក់ពីការត្រៀមខ្លួនបង្កើនការនាំចូលទំនិញរបស់វៀតណាម និងជំរុញការវិនិយោគប្រកបដោយគុណភាពខ្ពស់។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបង្កឱកាសសម្រាប់ធុរកិច្ច និងប្រជាជននៃភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ដោយហេតុនេះ ពង្រឹងគ្រឹះស្ថានសម្ភារៈសម្រាប់ទំនាក់ទំនងទ្វេភាគី។
ទាក់ទងនឹងគ្រឹះស្ថានសង្គម ប្រជាជននៃប្រទេសទាំងពីរមានតម្រូវការខ្ពស់ក្នុងការផ្លាស់ប្តូរ ការធ្វើដំណើរ ទេសចរណ៍ សិក្សា និងផ្លាស់ប្ដូរពាណិជ្ជកម្ម។ ស្ថាប័ននៃប្រទេសទាំងពីរគួរតែលើកទឹកចិត្ត និងសម្រួលដល់ការបើកជើងហោះហើរត្រង់បន្ថែមទៀត សម្រួលទិដ្ឋាការនិងពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងទេសចរណ៍។ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; បន្តសម្របសម្រួលបានល្អក្នុងការរៀបចំសកម្មភាពក្នុងអំឡុងឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិន រួមទាំងដំណើរការក្រហមនៃការសិក្សាស្រាវជ្រាវរបស់យុវជនដើម្បីឲ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់កាន់តែស៊ីជម្រៅអំពីទីតាំងបដិវត្តន៍ ជាពិសេសកេរ្ដិ៍ដំណែលរបស់លោកប្រធានហូជីមិញដែលកំពុងបានរក្សាដោយអាជ្ញាធរមូលដ្ឋាន និងប្រជាជនរបស់ចិន។ សកម្មភាពខាងលើនេះនឹងរួមចំណែកពង្រឹងចំណងមិត្តភាព និងភាពជិតស្និទ្ធក្នុងប្រជាជនដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនទៅមុខ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Pham Diep