leftcenterrightdel
ទិដ្ឋភាព នៃកិច្ចប្រជុំពិភាក្សា។ រូបថត៖ VNA

ថ្លែងមតិក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងជាថ្មីនូវគោលជំហររឹងមាំនិងជាប់លាប់របស់វៀតណាមក្នុងការគាំទ្ររាល់ការខិតខំប្រឹងប្រែងក្នុងការរំសាយអាវុធ ប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងធានាសិទ្ធិរបស់ប្រទេសនានាក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលបំណងសន្តិភាព។

ក្នុងឱកាសនេះ តំណាងវៀតណាមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្និសីទត្រួតពិនិត្យឆ្នាំ ២០២៦ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) និងបានអំពាវនាវឱ្យប្រទេសទាំងអស់រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនេះ។

វៀតណាម និងបណ្តាប្រទេសអាស៊ានក៏បានអំពាវនាវឱ្យមានការគាំទ្រពីរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិសម្រាប់ការអនុវត្តសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) ដោយចាត់ទុកថានេះជាការរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ៕

បកប្រែដោយ Duy Hoan