ពិព័រណ៍នេះរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ AsiaWorld-Expo ក្នុងទីក្រុងហុងកុង (ប្រទេសចិន)។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សហគ្រាសចំនួន ៧៦០ មកពី ៤២ ប្រទេស និងតំបន់ជុំវិញពិភពលោក។

វៀតណាមចូលរួមពិព័រណ៍ដោយមានស្តង់ចំនួន ២៤ នៃសហគ្រាសចំនួន ២២ ដោយដាក់តាំងពិពណ៌ផ្លែឈើពីតំបន់ផ្សេងៗគ្នារបស់វៀតណាមដូចជា ទុរេន ស្រកានាគ ចេក ស្វាយ ដូង និងក្រូចថ្លុង ... ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូនៅមូលដ្ឋាន និងអន្តរជាតិ។

leftcenterrightdel
ស្តង់វៀតណាមនៅក្នុងពិព័រណ៍នេះ។ រូបថត៖ Xuan Vinh/VNA

នៅ Asia Fruit Logistica សហគ្រាសនាំចេញ-នាំចូលបន្លែផ្លែឈើវៀតណាមមានឱកាសជួប និងប្រាស្រ័យទាក់ទងជាមួយអ្នកទិញ និងអ្នកផ្គត់ផ្គង់ដែលមានគុណភាពខ្ពស់មកពីទូទាំងពិភពលោក ស្វែងយល់អំពីផលិតផល សេវាកម្ម និងដំណោះស្រាយបច្ចេកទេសពីគ្រប់ដំណាក់កាលនៃខ្សែសង្វាក់តម្លៃ ព្រមទាំងនិន្នាការថ្មីៗបំផុតពីអ្នកជំនាញក្នុងឧស្សាហកម្ម។

ក្នុងឱកាសនេះ សហគ្រាសវៀតណាមមួយចំនួនបានទទួលការបញ្ជាទិញដែលមានតម្លៃជាធំ។ លោកស្រី Ngo Tuong Vy អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនរួម Chanh Thu Import-Export Group ដែលជាសហគ្រាសវៀតណាមដែលមានស្តង់តាំងពិព័រណ៌បានចែករំលែកថា៖ “Asia Fruit Logistica គឺជាពិព័រណ៍ដ៏សំខាន់បំផុតមួយក្នុងឧស្សាហកម្មផ្លែឈើ។ យើងរំពឹងថា ក្រៅពីផលិតផលស្រស់ វៀតណាមអាចចូលរួមពិព័រណ៌ជាមួយផលិតផលកែច្នៃយ៉ាងស៊ីជម្រៅ។ នេះជាលក្ខខណ្ឌមួយសម្រាប់វៀតណាម ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម និងផ្លែផ្កាដែលវៀតណាមកំពុងមានស្រាប់៕

បកប្រែដោយ Duy Hoan