អញ្ជើញចូលរួមពិធីចុះហត្ថលេខានេះ មានលោក Tran Duc Thang រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម និងលោក Nakano Hiromasa រដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍និងទេសចរណ៍ជប៉ុន ព្រមទាំងលោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំប្រទេសជប៉ុន។

leftcenterrightdel
ប្រធានគណៈប្រតិភូនៃក្រសួងទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុដំណាក់កាល ២០២៦-២០៣០

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះចាប់តាំងពីឆ្នាំ ២០១៣ បន្ទាប់ពីក្រសួងទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងបានរៀបចំសកម្មភាពសំខាន់ៗជាច្រើនក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ហើយសម្រេចបាននូវលទ្ធផលសំខាន់ៗនោះ ក្រសួងទាំងពីរបានសម្របសម្រួលកសាង និងដំណើរការប្រព័ន្ធព្យាករណ៍ និងគ្រប់គ្រងទឹកជំនន់នៅទន្លេ Huong (ទីក្រុង Hue) ដោយបច្ចេកវិទ្យាទំនើបរ៉ាដា Xband។

ទន្ទឹមនឹងនោះ ភាគីជប៉ុនក៏បានជួយគាំទ្រការស្រាវជ្រាវ និងការអនុវត្តបច្ចេកវិទ្យាទំនប់ SABO ដើម្បីការពារនិងគ្រប់គ្រងទឹកជំនន់នៅទន្លេ Nam Pam និងបានសាងសង់គម្រោងសាកល្បងទំនប់ Sabo នៅខេត្ត Son La ។ ក្រសួងទាំងពីរបានរៀបចំកិច្ចសន្ទនាចំនួន ១៣ ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ និងពិភាក្សាអំពីដំណោះស្រាយថ្មីក្នុងការការពារគ្រោះមហន្តរាយធម្មជាតិ...

ថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានបន្តអះអាងលើកកម្ពស់លទ្ធផលដែលសម្រេចបាន និងបន្តសហការយ៉ាងជិតស្និទ្ធ  ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យា លើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ រួមចំណែកការពារអាយុជីវិត និងការចិញ្ចឹមជីវិតរបស់ប្រជាជនពីផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៃគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។

បកប្រែដោយ Thanh Cong