នេះជាតួលេខថ្មីបំផុត ដែលរដ្ឋតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានប្រកាសនាថ្ងៃទី ៤ កញ្ញា។ អ្នកស្លាប់និងរងរបួសភាគច្រើន ប្រមូលផ្តុំនៅក្នុងខេត្ត Kunar។

leftcenterrightdel
តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីនៅស្រុក Nurgal ខេត្ត Kunar ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ១ ខែកញ្ញាឆ្នាំ២០២៥ (រូបថត៖ vnanet.vn)

នៅថ្ងៃដដែល ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានបន្តកត់ត្រាការរញ្ជួយដីកម្រិត ៤.៧ រិចទ័រ នៅចម្ងាយប្រហែល ១៣ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Jalalabad ខេត្ត Nangarhar។

មុននោះ កាលពីថ្ងៃទី ៣១ ខែសីហា គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារលើប្រទេសអាហ្វហ្គានីស្ថាន ក្នុងខេត្តភ្នំ Kunar, Nangarhar និង Laghman នៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន បណ្តាលឱ្យផ្ទះសម្បែងជាច្រើនខ្នងដួលរលំ ខណៈដែលប្រជាជនកំពុងដេក។ នេះគឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅក្នុងប្រទេសក្រីក្រនេះ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ៕

តាម vovworld.vn