នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសនេះ គាំទ្រការធានា "ប្រាកដជាគួរឱ្យទុកចិត្ត" សម្រាប់អ៊ុយក្រែន។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ TASS)

លោក Lavrov ក៏បានលើកច្បាស់ថា រុស្ស៊ីមិនអាចយល់ព្រមនឹងសំណើបច្ចុប្បន្នរបស់បណ្តាប្រទេសអឺរ៉ុប អំពីការដោះស្រាយបញ្ហាសន្តិសុខសមូហភាពដោយគ្មានរុស្ស៊ីបានឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីមិនបំបោងផលប្រយោជន៍របស់ខ្លួនទេ ប៉ុន្តែនឹងការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងប្ដូរផ្ដាច់និងម៉ឺងម៉ាត់។

ទាក់ទិននឹងលទ្ធភាពនៃកិច្ចសន្ទនាផ្ទាល់ជាមួយអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីទិដ្ឋភាពនយោបាយនៃបញ្ហាអ៊ុយក្រែន ហើយធ្វើការចរចាក្នុងទម្រង់ណាមួយ និងលើកកម្រិតគណៈប្រតិភូក្នុងការចរចា៕

តាម vovworld.vn