លោក Badr Abdelatty ក៏បាននិយាយផងដែរថា បទឈប់បាញ់រួមមានការដោះលែងចំណាប់ខ្មាំងមួយចំនួន និងអ្នកឃុំឃាំងប៉ាឡេស្ទីន រួមជាមួយនឹងការផ្តល់ជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្ដដល់ហ្គាហ្សា ដោយគ្មានការរឹតត្បិត និងគ្មានលក្ខខណ្ឌ។ ទន្ទឹមនឹងនេះដែរ ប្រភពប៉ាឡេស្ទីនបាននិយាយថា គណៈប្រតិភូហាម៉ាសជាន់ខ្ពស់ ដឹកនាំដោយលោក Khalil Al-Hayya បានមកដល់អេហ្ស៊ីប ហើយត្រូវបានរំពឹងថា នឹងជួបជាមួយមន្ត្រីអេហ្ស៊ីបនៅថ្ងៃទី ១៣ ខែសីហានេះ ស្តីពីបទឈប់បាញ់។

leftcenterrightdel
ផ្ទះសម្បែងរបស់ជនប៉ាឡេស្ទីនត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន al-Shati ភាគខាងលិចទីក្រុងហ្គាហ្សា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ (រូបថត៖ vnanet.vn)

កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានចាប់ផ្ដើមឡើងវិញចំពេលដែលអ៊ីស្រាអែលមានផែនការពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុងហ្គាហ្សា និងការស្រេកឃ្លានដែលកំពុងរីករាលដាលនៅក្នុងបន្ទះនេះ។

នៅក្នុងបម្រែបម្រួលផ្សេងទៀត នាថ្ងៃទី ១២ សីហា អូស្ត្រាលី និងប្រទេសចំនួន ២៨ រួមទាំងជប៉ុន កាណាដា និងប្រទេសអឺរ៉ុបជាច្រើនរួមមាន បែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ បារាំង ចក្រភពអង់គ្លេស... បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ផ្តល់ជំនួយដល់តំបន់ហ្គាហ្សា និងលុបបំបាត់រាល់ឧបសគ្គចំពោះសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលនៅទីនោះ៕

តាម vovworld.vn