ឆ្លើយសំណួររបស់ CNN ថា តើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អាចចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី នៅថ្ងៃទី ១៥ ខែសីហា ដែរឬទេ លោក Matthew Whitaker បានឲ្យដឹងថា វាអាចទៅរួច។

leftcenterrightdel
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការណាតូ លោក Matthew Whitaker ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ (រូបថត៖ REUTERS)

ការរៀបចំកិច្ចប្រជុំកំពូលដើម្បីស្វែងរកច្រកចេញពីជម្លោះនៅអ៊ុយក្រែនដោយគ្មានវត្តមានរបស់មេដឹកនាំអ៊ុយក្រែនបានបង្កការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងមួយដែលតម្រូវឱ្យក្រុងកៀវប្រគល់ទឹកដីមួយផ្នែករបស់ខ្លួន។

ក្នុងចលនាការទូតជាបន្តបន្ទាប់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបសន្ទនាតាមទូរស័ព្ទជាមួយដៃគូចំនួន ១៣ នាក់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ រួមទាំងអ្នកគាំទ្រសំខាន់ៗរបស់ក្រុងគៀវ គឺអាល្លឺម៉ង់ អង់គ្លេស និងបារាំង។ ក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានបញ្ជាក់ថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែមានការចូលរួមពីទីក្រុងគៀវ និងមហាអំណាចអឺរ៉ុប ដោយបដិសេធសេណារីយ៉ូនៃការបង្ខំឱ្យអ៊ុយក្រែនប្រគល់ទឹកដីមួយផ្នែក ជាថ្នូរនឹងសន្តិភាព៕

តាម vovworld.vn