អ៊ីស្រាអែលធ្វើបាតុកម្មប្រឆាំងផែនការវាយប្រហារលើហ្កាហ្សា
បាតុកម្មប្រឆាំងការអូសបន្លាយសង្រ្គាមនៅតំបន់ហ្គាហ្សាបានបន្តធ្វើឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល នាថ្ងៃទី ៧ ខែសីហា ក្នុងបរិបទដែលរដ្ឋាភិបាលអ៊ីស្រាអែលបើកកិច្ចប្រជុំពិភាក្សាពិសេសដើម្បីអនុម័តផែនការពង្រីកការវាយប្រហារ និងកាន់កាប់ទាំងស្រុងតំបន់ហ្គាហ្សាស្ទ្រីប។
ក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងទាំងអស់។
    |
 |
ប្រជាជនអ៊ីស្រាអែលធ្វើបាតុកម្មប្រឆាំងផែនការវាយប្រហារលើហ្កាហ្សា (រូបថត៖ REUTERS/Ronen Zvulun) |
នៅទីក្រុង Tel Aviv ក្រុមបាតុករបានបិទផ្លូវសំខាន់ៗជាច្រើន។ នៅទីក្រុងហ្សេរុយសាឡឹម សាច់ញាតិរបស់ចំណាប់ខ្មាំងមួយចំនួនបានរុំច្រវាក់ជុំវិញខ្លួន ហើយបានប្រមូលផ្តុំគ្នាតវ៉ានៅខាងក្រៅអគាររដ្ឋាភិបាល ដែលជាកន្លែងសមាជិកនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងពិភាក្សាអំពីផែនការពង្រីកការវាយប្រហារ និងកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប។
ទាក់ទងនឹងសម័យពិភាក្សានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា អគ្គសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ឧត្តមសេនីយឯក Eyal Zamir បានបន្តព្រមានសមាជិករដ្ឋាភិបាលអ៊ីស្រាអែលអំពីសុវត្ថិភាពនៃចំណាប់ខ្មាំង ក្នុងករណីដែលប្រទេសនេះជំរុញផែនការរបស់ខ្លួនក្នុងការកាន់កាប់តំបន់ហ្គាហ្សា។ លោក Zamir បានបញ្ជាក់ថា គ្មានមធ្យោបាយណាដែលអាចធានាថា ផែនការពង្រីកការវាយប្រហារ និងការកាន់កាប់តំបន់ហ្គាហ្សា នឹងមិនបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងនោះទេ។ មេដឹកនាំគណបក្ស Shas លោក Aryeh Deri បានយល់ព្រមជាមួយនឹងការព្រមានរបស់អគ្គសេនាធិការ IDF និងបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលស្តាប់យោបល់របស់កងទ័ព៕
តាម vovworld.vn