នៅលើវេទិកាបណ្ដាញសង្គម X លោកប្រធានាធិបតី Zelensky បានបញ្ជាក់ជា ថ្មីម្ដងទៀតថា អ៊ុយក្រែនគាំទ្រចំពោះបទឈប់បាញ់ជាបន្ទាន់។ លោកបាននិយាយថា ទីក្រុងកៀវបានលើកសំណើរមួយចំនួនដល់ទីក្រុងម៉ូស្គូអំពីវិធានការសម្រេចបាននូវដំណោះស្រាយនេះ។

leftcenterrightdel
លោកប្រធានាធិបតីអាមេរិក Donald Trump (ស្តាំ) និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (រូបថត៖ ស្ថាប័នសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន/REUTERS)

លើសពីនេះ លោកប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកស្ដីពីការផ្គត់ផ្គង់ UAVs ដែលផលិតដោយប្រទេសនេះ ដោយហៅនេះជា "កិច្ចព្រមព្រៀងមួយក្នុង ចំណោមកិច្ចព្រមព្រៀងដ៏ខ្លាំងក្លាបំផុត" ដែលមានតម្លៃប៉ាន់ប្រមាណ ៣០ ពាន់លានដុល្លារអាមេរិក។

មុននោះ លោកប្រធានាធិបតី Trump បានប្រកាសថា ថ្ងៃទី ៨ ខែសីហាគឺជា កាលកំណត់សម្រាប់ប្រទេសរុស្ស៊ីដើម្បីបញ្ឈប់ប្រតិបត្តិការយោធាពិសេស បើមិនដូច្នេះទេ រុស្ស៊ីនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មកាន់តែតឹងតែង រួមទាំងលទ្ធភាពនៃការដាក់ពន្ធ ១០០% លើប្រទេសដែលទិញប្រេងពីរុស្ស៊ី។

កាលពីថ្ងៃទី៥ ខែសីហាផងដែរ ក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ថា លោក Steve Witkoff បេសកជនពិសេសនឹងជួបជាមួយមេដឹកនាំរុស្ស៊ីនៅទីក្រុងមូស្គូ នៅថ្ងៃទី៦ ខែសីហា៕

តាម​ vovworld.vn