អគ្គីភ័យដ៏ធំនៅហុងកុង (ចិន) បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៤ នាក់បានស្លាប់
គ្រោះអគ្គីភ័យដ៏ធំមួយបានឆាបឆេះប្លុកអាផាតមិន Wang Fuk Court ក្នុងខណ្ឌ Tai Po ហុងកុង(ចិន) នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា។
យោងតាមព័ត៌មានពីទូរទស្សន៍មជ្ឈិមចិន គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា យ៉ាងហោចណាស់មានមនុស្ស ៤៤ នាក់បានស្លាប់ រួមទាំងអ្នកពន្លត់អគ្គីភ័យម្នាក់ដែលកំពុងបំពេញភារកិច្ច មនុស្សរាប់រយនាក់បាត់ខ្លួន និងមនុស្ស ៥៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប្លុកអាផាតមិននេះ មានអគារចំនួន ៨ ដែលមានផ្ទះអាផាតមិនជិត ២០០០។
    |
 |
|
ពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងនៅប្លុកអាផាតមិន Wang Fuk Court ក្នុងខណ្ឌ Tai Po ទីក្រុងហុងកុង(ចិន) ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Tyrone Siu) |
ចំពោះមុខភាពធ្ងន់ធ្ងរនៃគ្រោះអគ្គីភ័យ លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន បានស្នើឱ្យអាជ្ញាធរមូលដ្ឋានខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងទូលំទូលាយ ដើម្បីកាត់បន្ថយការខូចខាត។
ក្នុងពេលនោះ នៅព្រឹកព្រលឹមថ្ងៃទី ២៧ ខែវិច្ឆិកា លោក Tang Ping-keung នាយកសន្តិសុខតំបន់រដ្ឋបាលពិសេសហុងកុង បានឲ្យដឹងថា ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតបឋមនៅកន្លែងកើតហេតុ មិនអាចច្រានចោលលទ្ធភាពថា នេះជាបទព្រហ្មទណ្ឌ ហើយឧប្បតិហេតុនេះត្រូវបានផ្ទេរទៅឱ្យកម្លាំងប៉ូលីសហុងកុងសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត៕
តាម vovworld.vn