អង្គការសហប្រជាជាតិអំពាវនាវឲ្យថៃនិងកម្ពុជាបន្ថយភាពតានតឹង
លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិនៅថ្ងៃទី ៨ ខែធ្នូ (ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក) បានឲ្យដឹងថា លោក Antonio Guterres អគ្គលេខាធិការ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវិវត្តថ្មីបំផុតរវាងថៃ និងកម្ពុជា។
លោក Guterres បានអំពាវនាវឱ្យប្រទេសទាំងពីរធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបន្ថយភាពតានតឹង និងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងខែតុលា។ នៅថ្ងៃដដែលនោះ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានសម្តែងការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ហើយបានអំពាវនាវឱ្យប្រទេសទាំងពីរអនុវត្តការអត់ធ្មត់ និងបន្ធូរបន្ថយភាពតានតឹង។
    |
 |
|
ប្រជាជនរត់គេចខ្លួនអំឡុងពេលមានការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជាតាមបណ្តោយតំបន់ព្រំដែនដែលមានជម្លោះ ក្នុងឧត្តរមានជ័យ ប្រទេសកម្ពុជា ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ (រូបថត៖ Agence Kampuchea Press/REUTERS) |
នៅទីក្រុងបាងកក នាយករដ្ឋមន្ត្រីថៃ លោកអនុទីន ឆានវីរៈគុល បានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍ ហើយបានដឹកនាំភ្នាក់ងារសន្តិសុខឱ្យសម្របសម្រួល ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិល និងផ្ទៀងផ្ទាត់របាយការណ៍អំពីអ្នកស្លាប់ និងរបួស។ ថៃនឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងស្របតាមគោលការណ៍មនុស្សធម៌ ដើម្បីការពារជនស៊ីវិល និងរក្សាសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន។
ពីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការការពារអធិបតេយ្យភាព និងធានាសុវត្ថិភាពរបស់ប្រជាជន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់មិញ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយសារតែស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង គ្រួសាររាប់ពាន់គ្រួសារបានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយសាលារៀនប្រហែល ៣៧៧ កន្លែងនៅក្នុងខេត្តជាប់ព្រំដែនចំនួន ៤ បានបិទជាបណ្តោះអាសន្ន៕
តាម vovworld.vn