សហរដ្ឋអាមេរិកប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ
នៅថ្ងៃទី ៥ ខែធ្នូ សហរដ្ឋអាមេរិកបានប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីចំនួន ៣៣ ទំព័រ ដែលគូសបញ្ជាក់ពីអាទិភាពគោលនយោបាយសន្តិសុខក្នុងស្រុក និងបរទេសក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
យុទ្ធសាស្ត្រសន្តិសុខជាតិត្រូវបានប្រធានាធិបតីអាមេរិកប្រកាសតែម្តងក្នុងមួយអាណត្តិរបស់ខ្លួន។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានហៅយុទ្ធសាស្ត្រថ្មីនេះ ជាផែនទីបង្ហាញផ្លូវដើម្បីធានាថា អាមេរិកនៅតែជាប្រទេសជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ និងជាមាតុភូមិនៃសេរីភាព។
    |
 |
|
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងនៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ (រូបថត៖ REUTERS/Brian Snyder) |
យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងរក្សាវត្តមានយោធាកាន់តែធំនៅអឌ្ឍគោលខាងលិចនាពេលអនាគត ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ គ្រឿងញៀន និងការលេចឡើងនៃកម្លាំងអរិភាពនៅក្នុងតំបន់។ ដូច្នេះហើយ យុទ្ធសាស្ត្រនេះបានបើកចំហយ៉ាងច្រើនដល់អាមេរិកឡាទីន តំបន់ការ៉ាប៊ីន និងប្រទេសជិតខាងផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ នេះគឺជាការផ្លាស់ប្តូរបើធៀបនឹងរដ្ឋបាលមុនៗ ដែលជាធម្មតា ផ្តល់អាទិភាពលើតំបន់និងប្រធានបទផ្សេងទៀត ដូចជាការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី និងចិន ឬការប្រឆាំងភេរវកម្ម។
ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ឯកសារនេះបានបញ្ជាក់ថា ផលប្រយោជន៍ចម្បងរបស់សហដ្ឋអាមេរិកគឺការចរចាបទឈប់បាញ់យ៉ាងឆាប់ៗ និងកាត់បន្ថយហានិភ័យនៃការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងបណ្តាប្រទេសនៅអឺរ៉ុប៕
តាម vovworld.vn