សេចក្តីប្រកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា នៅថ្ងៃទី ៦ ខែសីហា យន្តហោះមកពីប្រទេសចំនួន ៥ រួមមាន UAE ហ្សកដានី អាល្លឺម៉ង់ បែលហ្ស៊ិក និងបារាំង បានទម្លាក់ជំនួយជាង ១០០កញ្ចប់ ដែលស្មើនឹងស្បៀងអាហារជាង ១០០ តោន ចុះមកលើតំបន់ហ្គាហ្សា។ ចាប់តាំងពីថ្ងៃទី ២៦ ខែកក្កដា ប្រទេសចំនួន ៩ នៅមជ្ឈិមបូព៌ា អឺរ៉ុប និងអាមេរិកខាងជើងបានទម្លាក់កញ្ចប់ជំនួយមនុស្សធម៌សរុបជិត ៩០០ កញ្ចប់ចុះមកលើតំបន់ហ្គាហ្សា។

leftcenterrightdel
ជំនួយមនុស្សធម៌ត្រូវបានទម្លាក់ចុះមកលើតំបន់ហ្គាហ្សា (រូបថត៖ vnanet.vn)

នៅថ្ងៃទី ៦ ខែសីហា ប្រទេសអេហ្ស៊ីបបានបញ្ជូនកញ្ចប់ជំនួយទី ៩ រួមទាំងឡានដឹកទំនិញរាប់សិបគ្រឿងទៅកាន់តំបន់ហ្គាហ្សា។ ការផ្គត់ផ្គង់ជំនួយរួមមានស្បៀងអាហារសំខាន់ៗ និងផលិតផលថែទាំផ្ទាល់ខ្លួនសម្រាប់ជនប៉ាឡេស្ទីន។ បច្ចុប្បន្ននេះ អាជ្ញាធរអេហ្ស៊ីប និងភាគីពាក់ព័ន្ធក៏បានរៀបចំការដឹកជញ្ជូនជំនួយមនុស្សធម៌ជាង ៥,០០០ គ្រឿងនៅក្នុងឧបទ្វីបស៊ីណៃ ដែលនៅជាប់នឹងតំបន់ហ្គាហ្សា សម្រាប់ផ្ទេរទៅកាន់តំបន់ហ្គាហ្សានៅពេលដែលអាជ្ញាធរអ៊ីស្រាអែលអនុញ្ញាត។

តំបន់ហ្គាហ្សាដែលមានប្រជាជនជាង ២.៣ លាននាក់កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយនៅក្នុងពិភពលោក។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនបានព្រមានថា ប្រជាជនហ្គាហ្សាកំពុងប្រឈមមុខនឹងហានិភ័យនៃគ្រោះទុរភិក្ស៕

តាម vovworld.vn