ចាប់តាំងពីខែមេសាមក រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានចាប់ផ្តើមការស៊ើបអង្កេតលើផលិតផលឱសថនាំចូលដើម្បីវាយតម្លៃពីលទ្ធភាពនៃការដាក់ពន្ធ ប្រសិនបើប្រទេសនេះពឹងផ្អែកខ្លាំងពេកលើការផ្គត់ផ្គង់ពីបរទេស។

leftcenterrightdel
រូបថតឧទាហរណ៍៖ Reuters

ពីមុន ឧស្សាហកម្មឱសថតែងតែត្រូវបានលើកលែងពន្ធពាណិជ្ជកម្មដោយសារលក្ខណៈសំខាន់របស់វា។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីអាមេរិកបានអំពាវនាវឱ្យក្រុមហ៊ុននានានាំយកផលិតកម្មវិលមកសហរដ្ឋអាមេរិកវិញ។

កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Donald Trump បានផ្ញើលិខិតទៅកាន់ក្រុមហ៊ុនឱសថចំនួន ១៧ ដោយអំពាវនាវឱ្យពួកគេសន្យាកាត់បន្ថយតម្លៃឱសថជាបណ្តើរៗនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលយូរបំផុតត្រឹមថ្ងៃទី ២៩ ខែកញ្ញា៕

តាម vovworld.vn