leftcenterrightdel
ប្រជាជនប៉ាឡេស្ទីនសម្រាកនៅក្បែរគំនរបាក់បែកនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ (រូបថត៖ REUTERS)

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា កងទ័ពអាកាសរបស់ប្រទេសនេះបានធ្វើការវាយឆ្មក់លើក្រុមជនសង្ស័យជាខ្មាន់កាំភ្លើងបីនាក់ ដែលបានឆ្លងកាត់ខ្សែលឿងនៅក្នុងតំបន់ Khan Younis ដែលគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែល។ IDF បានបញ្ជាក់ថា ជនសង្ស័យជាសកម្មប្រយុទ្ធបានរំលោភលើបទឈប់បាញ់ដែលបានចូលជាធរមានចាប់តាំងពីដើមខែតុលានៅហ្គាហ្សា ហើយបានបង្កការគំរាមកំហែងដោយផ្ទាល់ដល់ទាហានអ៊ីស្រាអែល ដែលបង្ខំឱ្យកងទ័ពអ៊ីស្រាអែលចាត់វិធានការដើម្បីលុបបំបាត់ការគំរាមកំហែងនេះ៕

តាម​ vovworld.vn