កាយវិការនេះធ្វើឡើងក្នុងបរិបទដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់កាលបរិច្ឆេទសម្រាប់រុស្ស៊ី ចាត់វិធានការជាក់ស្តែងមុនថ្ងៃទី ៨ ខែសីហា ដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែន។ បើមិនដូច្នោះទេ រុស្ស៊ីអាចប្រឈមមុខនឹងទណ្ឌកម្មថ្មីពីអាមេរិក។ មុននោះ លោក Trump ធ្លាប់បានព្រមានថា លោកអាចដាក់ទណ្ឌកម្មបន្ថែមទៀត រួមទាំង "ពន្ធបន្ទាប់បន្សំ" លើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់រុស្ស៊ី ដូចជា ចិន និងឥណ្ឌាជាដើម ដែលអាចជះឥទ្ធិពលយ៉ាងទូលំទូលាយដល់សេដ្ឋកិច្ចពិភពលោក។

leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump

លោក Steve Witkoff ធ្លាប់បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាច្រើនដងកាលពីដើមឆ្នាំនេះ មុនពេលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានធ្លាក់ចូលទៅក្នុងសភាពជាប់ទ្រឹង។

នៅក្នុងសេចក្តីប្រកាសថ្មីបំផុត កាលពីថ្ងៃទី ១ ខែសីហា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ថា គោលដៅកំពូលរបស់រុស្ស៊ីគឺនៅតែលុបបំបាត់ឫសគល់នៃវិបត្តិនៅអ៊ុយក្រែន ខណៈពេលដែលធានាសន្តិសុខជាតិ។ លើសពីនេះ លោកបានប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចសម្រាប់ការរង់ចាំ ប្រសិនបើអ៊ុយក្រែនមិនទាន់ត្រៀមខ្លួនក្នុងការចរចាឡើយ៕

តាម vovworld.vn