យោងតាម EDA ក្នុងការចំណាយសរុបនៅឆ្នាំនេះ ថវិកាជិត ១៣០ ពាន់លានអឺរ៉ូត្រូវបានវិនិយោគលើសព្វាវុធថ្មី។ បណ្តាប្រទេសនៅអឺរ៉ុបបានបង្កើនការចំណាយចាប់តាំងពីសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២។

leftcenterrightdel
ទីស្នាក់ការគណៈកម្មការអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក (រូបថត៖ vnanet.vn)

លោក Andre Denk នាយក EDA បានឱ្យដឹងថា "ដើម្បីបំពេញគោលដៅថ្មីរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) គឺ ៣.៥% នៃ GDP ត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយនឹងការចំណាយសរុបជាង ៥៣០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ"។

កញ្ចប់ប្រាក់កម្ចីចំនួន ១៥០ ពាន់លានអឺរ៉ូរបស់ EU ដើម្បីជួយឧបត្ថម្ភបណ្តាប្រទេសក្នុងការបង្កើនថវិកាការពារជាតិ ត្រូវបានចុះឈ្មោះអស់ហើយ ដោយមានប្រទេសសមាជិកចំនួន ១៩/២៧ បានដាក់ពាក្យស្នើសុំមូលនិធិនេះ។ យន្តការ SAFE (ផែនការសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប) បានអនុញ្ញាតឱ្យប្រទេសនានាខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាប ដោយមានការធានាពីថវិកាកណ្តាលរបស់សហភាពអឺរ៉ុប៕

តាម vovworld.vn