World Food India គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំស្ដីពីផលិតផលអាហារ និងភេសជ្ជៈរបស់ឥណ្ឌា។ ពិព័រណ៍ឆ្នាំនេះមានការចូលរួមពីធុរកិច្ចជាង ១,៥០០ និងអ្នកទិញអន្តរជាតិជាង ៨០០ មកពី ១០៨ ប្រទេស ហើយមានស្តង់ជាតិប្រហែល ២០។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីគណៈប្រតិភូអន្តរជាតិជិត ២,៤០០ ជាមួយនឹងសកម្មភាពលេចធ្លោជាច្រើនដូចជា ការពិភាក្សាតាមប្រធានបទ ការតភ្ជាប់ពាណិជ្ជកម្មរវាងអ្នកលក់និងអ្នកទិញ ការបង្ហាញបច្ចេកវិទ្យា និងនវានុវត្តន៍។

leftcenterrightdel
ពិធីបើកសម្ព័ន្ធស្តង់វៀតណាមនៅពិព័រណ៍ World Food India 2025 (រូបថត៖ vov.vn)

ស្ដង់របស់វៀតណាមនៅឆ្នាំនេះមានការចូលរួមពីធុរកិច្ចចំនួន ១៥ ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ដែលតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់វៀតណាម ដូចជា កាហ្វេ គ្រាប់ស្វាយចន្ទី អង្ករ អាហារសរីរាង្គ ភេសជ្ជៈជាដើម។

វត្តមានរបស់ស្ដង់វៀតណាមនៅឯពិព័រណ៍នេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ពិសេសចំពោះទីផ្សារឥណ្ឌាប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់វៀតណាម និងឥណ្ឌាក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីផងដែរ។ វិស័យកសិកម្ម និងស្បៀងអាហារ គឺជាវិស័យដ៏មានសក្ដានុពលមួយ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ World Food India 2025 ការិយាល័យពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា និងមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្មនៃទីក្រុងហូជីមិញ (ITPC) ក៏បានរៀបចំសិក្ខាសាលាស្តីពីវៀតណាមក្រោមប្រធានបទ៖ "កិច្ចសហប្រតិបត្តិការវៀតណាម-ឥណ្ឌាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងការកែច្នៃស្បៀងអាហារ Net Zero"៕

បកប្រែដោយ Thuy Anh