Da Nang - "Miami របស់អាស៊ី" ទាក់ទាញអ្នកចូលនិវត្តន៍បារាំង
កប.អនឡាញ - ទស្សនាវដ្តី Grazia សង្កត់ធ្ងន់ថាចំណុចខ្លាំងបំផុតរបស់ Da Nang ជាតម្លៃជួលផ្ទះ និងម្ហូបអាហារក្នុងស្រុក។
យោងតាមទស្សនាវដ្ដីម៉ូដ សម្រស់ និងរបៀបរស់នៅដ៏ល្បីល្បាញ Grazia អ្នកចូលនិវត្តន៍បារាំងកាន់តែច្រើនឡើងកំពុងជ្រើសរើសទីក្រុង Da Nang ភាគកណ្តាលវៀតណាម ជាទិសដៅដ៏ល្អមួយវ៉ាដាច់ប្រទេសព័រទុយហ្គាល់ ឬម៉ារ៉ុក អាស្រ័យដោយតម្លៃរស់នៅទាប និងទេសភាពក្សេមក្សាន្តនៅមាត់សមុទ្រ។
    |
 |
អត្ថបទមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Grazia ហៅទីក្រុង Da Nang ថា "Miami របស់អាស៊ី" ដែលជាកន្លែងទាក់ទាញអ្នកចូលនិវត្តន៍បារាំងជាមួយនឹងពន្លឺថ្ងៃដ៏កក់ក្ដៅ ផ្ទៃសមុទ្រពណ៌ខៀវ និងជីវភាពរស់នៅស្រឡះ (រូបថត៖ vnanet.vn) |
ដោយផ្ទុយនឹងភាពកុះករនៃទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយទេ Da Nang នៅតែរក្សាភាពទន់ភ្លន់នៃជីវភាពរស់នៅ។ មនុស្សវ័យចំណាស់អាចដើរលេងកម្សាន្តតាមឆ្នេរសមុទ្រ My Khe ទស្សនាផ្សារ រីករាយជាមួយកាហ្វេចម្រោះតាមឆ្នេរសមុទ្រ ឬស្វែងរកការបំផុសគំនិតពីពន្លឺត្រូពិច ដើម្បីអានសៀវភៅ និងគូរគំនូរ។ ទីក្រុង Da Nang រួមបញ្ចូលគ្នានូវកត្តាទាំងពីរ៖ ហេដ្ឋារចនាសម្ព័ន្ធទំនើបជាមួយមន្ទីរពេទ្យ សេវាកម្ម ហាងកាហ្វេផាសុកជាមួយនឹងរបៀបរស់នៅក្នុងតំបន់ដ៏ជិតស្និទ្ធ។
Grazia វាយតម្លៃថាចំណុចខ្លាំងបំផុតរបស់ Da Nang ជាតម្លៃជួលផ្ទះ និងម្ហូបអាហារក្នុងស្រុក។ លើសពីនេះទៅទៀត គមនាគមន៍ក្នុងទីក្រុងក៏មានភាពងាយស្រួលផងដែរ៕
បកប្រែដោយ Huyen Trang