ដោយប្រមូលផ្តុំប្រតិភូជាង ១ ម៉ឺននាក់មកពីប្រទេសជាង ១១៨ វាគ្មិនអន្តរជាតិជិត ២៥០ នាក់ និងកម្មវិធីយុវជនដែលទាក់ទាញយុវជនជាង ១៨ ពាន់នាក់នោះ WAW លើកទីមួយបានធ្វើឡើងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា។ វៀតណាមបានចូលរួមក្នុងវេទិកានេះក្នុងនាមជាដៃគូសំខាន់របស់រុស្ស៊ីក្នុងឧស្សាហកម្មបរមាណូ។

leftcenterrightdel
ពិធីបើកវេទិកា “សប្តាហ៍បរមាណូពិភពលោក” នៅប្រទេសរុស្ស៊ី (រូបថត៖ nhandan.vn)

លោកបណ្ឌិត Tran Chi Thanh នាយកវិទ្យាស្ថានថាមពលបរមាណូវៀតណាម បានឲ្យដឹងថា វេទិកាបានបង្កើតឱកាសសម្រាប់វៀតណាមដើម្បីស្វែងយល់ និងចាប់យកសមត្ថភាពរបស់រុស្ស៊ី និងប្រទេសដទៃទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបរមាណូ ជួបជាមួយដៃគូ និងស្វែងរកឱកាសសហប្រតិបត្តិការ។ លោកបណ្ឌិត Tran Chi Thanh បានអះអាងថា រុស្ស៊ីជាដៃគូសំខាន់របស់វៀតណាម ហើយលោកសង្ឃឹមថា ភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ដោយចាប់ផ្តើមពីរយៈពេលខ្លី និងឆ្ពោះទៅកាន់រយៈពេលវែង ដើម្បីធានាឲ្យវៀតណាមមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់នៅពេលចាប់ផ្តើមដាក់ពង្រាយឧស្សាហកម្មអនាគតនេះ៕

បកប្រែដោយ Thanh Cong