កម្មវិធីនេះមានប្រធានបទ "ការពង្រឹងអភិបាលកិច្ច និងការអភិរក្សធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការបន្សាំប្រកបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ"។

មានប្រសាសន៍ក្នុងកម្មវិធីនេះ លោក Nguyen Quang Vinh អនុប្រធាន VCCI ប្រធានក្រុមប្រឹក្សាធុរកិច្ចវៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពបានបញ្ជាក់ថា សហគ្រាសជាច្រើននៅវៀតណាមបានត្រួសត្រាយអនុវត្តគំនិតផ្តួចផ្តើមគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព កែលម្អបច្ចេកវិទ្យាសន្សំសំចៃទឹក ប្រើប្រាស់ទឹកឡើងវិញក្នុងសកម្មភាពផលិតកម្ម។

leftcenterrightdel
អ្នកជំនាញបរិស្ថានពិភាក្សាអំពីដំណោះស្រាយការពារធនធានទឹក និងផលិតកម្មស្អាត (រូបថត៖ nongnghiepmoitruong.vn)

លោក Nguyen Quang Vinh បានសង្កត់ធ្ងន់ថា៖ “ទឹកគឺជាធនធានធម្មជាតិដ៏មានតម្លៃ ដែលដើរតួនាទីជា "ដើមទុន" ដ៏សំខាន់សម្រាប់ជោគជ័យ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគ្រាស។ មិនថាប្រតិបត្តិការក្នុងវិស័យផលិតកម្ម ឬសេវាកម្មនោះទេ សហគ្រាសទាំងអស់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការប្រើប្រាស់ទឹក។ ដូច្នេះ ការកសាង និងអនុវត្តយុទ្ធសាស្ត្រសម្រាប់ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព គួរតែត្រូវបានចាត់ទុកថា ជាខ្លឹមសារសំខាន់ក្នុងកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់សហគ្រាស”។

ចែករំលែកក្នុងកម្មវិធី លោក Hoang Viet នាយកកម្មវិធីទឹក អង្គការ WWF-វៀតណាម បានមានប្រសាសន៍ថា ដើម្បីការពារធនធានទឹកក្នុងបរិបទបច្ចុប្បន្ន រដ្ឋត្រូវមានផែនការ  ត្រួតពិនិត្យប្រភពទឹក។ សហគ្រាសត្រូវម្ចាស់ការសន្សំសំចៃ ប្រើប្រាស់ទឹកឡើងវិញសហគមន៍ចូលរួម និងអនុវត្តការសន្សំសំចៃទឹក៕

បកប្រែដោយ Thanh Cong