អ្នកសារព័ត៌មានរបស់កាសែតកងទ័ពប្រជាជន និងគុយបា ផ្លាស់ប្តូរបទពិសោធន៍ជំនាញវិជ្ជាជីវៈ
កប.អនឡាញ - នាថ្ងៃទី ១៣ ខែកញ្ញា (ម៉ោងទីក្រុងហាណូយ) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅគុយបា គណៈប្រតិភូកាសែតកងទ័ពប្រជាជន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយក បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសមាគមអ្នកកាសែតគុយបានៅរដ្ឋធានី La Habana។
នៅក្នុងជំនួបនេះ លោក Ricardo Ronquillo Bello ប្រធានសមាគមអ្នកកាសែតគុយបា បានជម្រាបជូនគណៈប្រតិភូកាសែតកងទ័ពប្រជាជនអំពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធរបស់សមាគម។ លោក Ricardo Ronquillo Bello បានអះអាងថា ទីភ្នាក់ងារសារព័ត៌មានគុយបា តែងតែផ្តោតលើការផ្សព្វផ្សាយ ឃោសនាអំពីប្រទេសនិងប្រជាជនវៀតណាម អំពីទំនាក់ទំនងមិត្តភាពជាបងប្អូនពិសេសរវាងគុយបានិងវៀតណាមនិយាយរួម និងទំនាក់ទំនងការពារជាតិទ្វេភាគីនិយាយដោយឡែក។
    |
 |
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ជួបពិភាក្សាជាមួយលោក Ricardo Ronquillo Bello ប្រធានសមាគមអ្នកកាសែតគុយបា |
ក្នុងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានសង្កត់ធ្ងន់ថា នៅលើមាគ៌ាបដិវត្តន៍ដ៏រុងរឿង ប្រជាជននៃប្រទេសទាំងពីរតែងតែប្រកៀកស្មាគ្នា ចែករំលែកការលំបាក បញ្ហាប្រឈម និងរួមគ្នាមានក្ដីសប្បាយរីករាយចំពោះជ័យជំនះនៃបុព្វហេតុបដិវត្តន៍របស់ប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានជម្រាបជូនអំពីដំណើរការបង្កើត និងអភិវឌ្ឍន៍របស់កាសែតកងទ័ពប្រជាជន ក៏ដូចជាមុខងារ ភារកិច្ច និងសមិទ្ធផលដែលកាសែតកងទ័ពប្រជាជនសម្រេចបាននាពេលកន្លងមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កាសែតកងទ័ពប្រជាជនតែងតែផ្តោតលើការផ្សព្វផ្សាយឃោសនាអំពីកិច្ចការបរទេស និងការទូតការពារជាតិ រួមទាំងទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសនិងសាមគ្គីភាពរវាងវៀតណាមនិងគុយបា និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ។
ភាគីទាំងពីរក៏បានចែករំលែកនូវវិធីបណ្តុះបណ្តាល និងលើកកំពស់ជំនាញវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន និងអ្នកនិពន្ធក្នុងបរិបទនៃការអភិវឌ្ឍសង្គមព័ត៌មាន ដំណើរការធ្វើបរិវត្ដកម្មឌីជីថលសារព័ត៌មាននៃប្រទេសទាំងពីរ ជំនាញប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត បំភ្លៃបំភ្លៃព័ត៌មាន និងព័ត៌មានអាក្រក់ ដើម្បីការពារអធិបតេយ្យភាពនៅតាមប្រព័ន្ធអ៊ីនធឺណិត។
    |
 |
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo និងលោក Ricardo Ronquillo Bello ប្រធានសមាគមអ្នកកាសែតគុយបា |
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានអះអាងថា កាសែតកងទ័ពប្រជាជនមានប្រៀបខ្លាំង ហើយត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាមួយអ្នកសារព័ត៌មានគុយបាលើការងារឃោសនាអំពីការការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាពក្នុងស្ថានភាពថ្មី ជាពិសេសនៅលើបណ្តាញសង្គម និងមូលដ្ឋានគ្រឹះឌីជីថល។
* គួររំលឹកថា មុននេះ គណៈប្រតិភូកាសែតកងទ័ពប្រជាជន បានអញ្ជើញទៅទស្សនា និងដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញនៅរដ្ឋធានី Havana។
បកប្រែដោយ Thanh Cong