leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

នៅក្នុងព្រឹត្តិការណ៍នេះ លោកឧត្តមសេនីយ៍ឯក ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិចិន-អាស៊ាន កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ដែលរួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ក្នុងឱកាសនេះ ប្រតិភូបានពិនិត្យឡើងវិញនូវសមិទ្ធផល និងបទពិសោធន៍ជោគជ័យនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-ចិន ចែករំលែកបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងលើកឡើងទិសដៅនាំយកកិច្ចសហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរឆ្ពោះទៅរកអនាគត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង និងកសាងទំនុកចិត្តរវាងភាគីទាំងពីរ។ ដូច្នេះ វៀតណាមស្វាគមន៍ និងគាំទ្រផែនការរៀបចំសមយុទ្ធសមុទ្ររួមគ្នាអាស៊ាន-ចិនលើកទី ២ ដោយចាត់ទុកថាវាជាវិធានការមួយដើម្បីបង្កើនសមត្ថភាពសម្របសម្រួល ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ាន និងចិនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិឲ្យបានជាក់ស្តែងជាក់ស្តែង។ វៀតណាមវាយតំលៃ និងគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ចិននៅក្នុងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងផ្ទាល់អាស៊ាន ADI និងជឿជាក់ថា នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដើម្បីបង្កើនទំនុកចិត្ត ការចែករំលែកព័ត៌មានទាន់ពេលវេលា ជួយឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីនៅក្នុងតំបន់ រួមទាំងសន្តិសុខដែនសមុទ្រផងដែរ។

វៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមសហប្រតិបត្តិការដែលលើកឡើងដោយប្រទេសចិន ជាពិសេសការផ្លាស់ប្តូរនាយទាហានវ័យក្មេងអាស៊ាន-ចិន និងការផ្លាស់ប្តូរវិទ្យាស្ថានស្រាវជ្រាវការពារជាតិអាស៊ាន-ចិន ដោយចាត់ទុកទាំងនេះជាបណ្តាញដ៏មានប្រសិទ្ធភាពសម្រាប់អ្នកដឹកនាំជំនាន់ក្រោយ និងអ្នកប្រាជ្ញការពារជាតិ ដើម្បីបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ វៀតណាមគាំទ្រចិន និងប្រ៊ុយណេ ឱ្យទទួលបានជោគជ័យក្នុងការទទួលតួនាទីជាសហប្រធានក្រុមអ្នកជំនាញ ADMM+ ស្តីពីការរក្សាសន្តិភាពសម្រាប់រយៈពេល ២០២៤-២០២៧៕

បកប្រែដោយ Duy Hoan