បក្ស និងរដ្ឋវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង នៅព្រឹកថ្ងៃទី ២៩ ខែតុលា (ម៉ោងក្នុងស្រុក) នៅទីក្រុងឡុងដ៍ លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ បានទទួលលោក Charles Henry Gordon-Lennox ឌុចនៃតំបន់ដែនដី Richmond តំណាងរាជវង្សអង់គ្លេស និងលោកជំទាវ។
លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ លោក Charles Henry Gordon-Lennox និងលោកជំទាវ និងរាជវង្សអង់គ្លេស ជូនចំពោះវៀតណាម ជុនចំពោះលោកអគ្គលេខាបក្សផ្ទាល់ និងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាម និងចក្រភពអង់គ្លេស មានទំនាក់ទំនងយូរអង្វែង ជាមួយនឹងមនោសញ្ចេតនាកាន់តែជិតស្និទ្ធ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ បានទទួលលោក Charles Henry Gordon-Lennox ឌុចនៃតំបន់ដែនដី Richmond |
ដោយចែករំលែកថាបានទៅទស្សនកិច្ចនៅចក្រភពអង់គ្លេសជាច្រើនលើកច្រើន ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះធម្មជាតិដ៏ស្រស់ស្អាត រួមផ្សំជាមួយនឹងស្ថាបត្យកម្មបុរាណ លោក To Lam អគ្គលេខាបក្ស បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអស់ពីចិត្តរបស់ លោក Charles Henry Gordon-Lennox និងលោកជំទាវ ក្នុងសកម្មភាពថែរក្សាស្ថាបត្យកម្ម និងទេសភាពប្រវត្តិសាស្ត្រនៃគេហដ្ឋាន Goodwood ជាបេតិកភណ្ឌវប្បធម៌ដ៏ពិសេស ដែលត្រូវបានរក្សាទុកអស់ជាច្រើនជំនាន់ និងអភិវឌ្ឍកន្លែងនេះទៅជាមជ្ឈមណ្ឌលវប្បធម៌ កីឡា និងសិល្បៈអន្តរជាតិ។
លោក Charles Henry Gordon-Lennox បានសម្តែងការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។ លោកបានបញ្ជាក់ថា ទោះបីជាលោកមិនទាន់មានឱកាសទៅទស្សនកិច្ចប្រទេសវៀតណាមក៏ដោយ លោកបានឃើញ និងឮរឿងល្អៗជាច្រើនអំពីប្រទេស និងប្រជាជនវៀតណាម។ ហើយលោកក៏មានបំណងចង់មានឱកាសទៅទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីឃើញពីការអភិវឌ្ឍដ៏ស្វាហាប់ ក៏ដូចជាភាពស្រស់ស្អាត និងវប្បធម៌ប្រពៃណីរបស់ប្រទេសវៀតណាមផងដែរ៕
បកប្រែដោយ Duy Hoan