គណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការទ្រឹស្តីជាមួយបក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - នៅថ្ងៃទី ២៩ ខែតុលា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានទទួលជួបគណៈប្រតិភូនៃគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SPD) ដឹកនាំដោយលោក Achim Post អនុប្រធានសហរដ្ឋ SPD និងជាសហប្រធាន SPD នៃរដ្ឋ North Rhine-Westphalia ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចសន្ទនាទ្រឹស្តីលើកទី ១០ រវាងបក្សកុម្មុយនិស្តវៀតណាម និង SPD។
លោក Nguyen Xuan Thang បានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរទ្រឹស្តី និងគោលនយោបាយជាមួយគណបក្សនយោបាយដែលមានឥទ្ធិពលលើពិភពលោក រួមទាំង SPD ផងដែរ។ លោកបានសង្កត់ធ្ងន់ថា ប្រធានបទ និងខ្លឹមសារនៃការសន្ទនានេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបរិបទដែលបក្សកុម្មុយនិស្តវៀតណាមកំពុងសម្រេចឯកសាររៀបចំមហាសន្និបាតបក្សលើកទី១៤ ជួយកំណត់លក្ខណៈនៃការផ្លាស់ប្តូរនៅក្នុងបរិបទនយោបាយ សន្តិសុខ និងអរិយធម៌មនុស្សជាតិ រួមចំណែកក្នុងការកំណត់អាទិភាពជាយុទ្ធសាស្ត្រ ចាប់យកឱកាស ជំនះបញ្ហាប្រឈមដើម្បីអភិវឌ្ឍនៅក្នុងសម័យកាលបច្ចុប្បន្ន។
    |
 |
|
លោក Nguyen Xuan Thang និងលោក Achim Post |
លោក Nguyen Xuan Thang បានសម្តែងទំនុកចិត្តថា ការសន្ទនានេះនឹងរួមចំណែកដល់ការធ្វើឱ្យទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែស៊ីជម្រៅ ជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ឱ្យអភិវឌ្ឍយ៉ាងទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោក Nguyen Xuan Thang បានជម្រាបជូនអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលថ្មីៗនេះ ទិសដៅសំខាន់ៗ និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដែលបក្ស និងរដ្ឋវៀតណាមបានដាក់ចេញ និងប្តេជ្ញាអនុវត្តដើម្បីសម្រេចបាននូវគោលដៅនៃការប្រារព្ធខួបលើកទី១០០ នៃការបង្កើតបក្ស និងខួបលើកទី១០០ នៃការបង្កើតប្រទេស។
លោក Achim Post បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងបុព្វហេតុនៃការផ្លាស់ប្តូរថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មអន្តរជាតិ។ លោកបានបញ្ជាក់ថា គណបក្ស SPD យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្រឹស្តីជាមួយបក្សកុម្មុយនិស្តវៀតណាម ដោយចាត់ទុកនេះជាយន្តការសន្ទនាដ៏សំខាន់មួយ ដែលជួយភាគីទាំងពីរចែករំលែកបទពិសោធន៍ក្នុងការតាក់តែងគោលនយោបាយ ការអភិវឌ្ឍប្រកបដោយចីរភាព យុត្តិធម៌សង្គម និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល រួមចំណែកដល់ការទាញយកសក្តានុពល និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅថ្ងៃដដែលនោះ កិច្ចសន្ទនាទ្រឹស្តីលើកទី១០ រវាងគណបក្សទាំងពីរត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ ក្រោមសហប្រធានរបស់លោក Nguyen Xuan Thang និងលោក Achim Post៕
បកប្រែដោយ Duy Hoan