កងពេទ្យកម្រតិ២ លេខ៧ វៀតណាម នៅស្ថានបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង នាពេលថ្មីៗនេះ បានរៀបចំកម្មវិធីសំណេះសំណាល និងកិច្ចពិភាក្សាស្តីពី “ការថែទាំសុខភាពផ្លូវចិត្តសម្រាប់ស្ត្រី” ក្នុងឱកាសខួបលើកទី ៩៥ នៃទិវាបង្កើតសមាគមន៍សម្ព័ន្ធនារីវៀតណាម (២០ តុលា ១៩៣០ / ២០ តុលា ២០២៥)។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

នេះគឺជាសកម្មភាពដ៏មានអត្ថន័យដើម្បីអបអរសាទរខួបលើកទី ២៥ នៃសេចក្តីសម្រេចចិត្តលេខ ១៣២៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០០ / ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥) និងគាំទ្រទិវាសុខភាពផ្លូវចិត្តពិភពលោក (១០ តុលា)។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃការជួបសំណេះសំណាល

សកម្មភាពនេះមានការចូលរួមពីយោធិននារីយ៉ាងច្រើនកុះករមកពីអង្គភាពមិត្តក្នុងតំបន់ Unity រួមនឹងកម្មាភិបាល បុគ្គលិក នៃកងពេទ្យកម្រិត២ លេខ៧។ នេះគឺជាឱកាសមួយដើម្បីលើកតម្កើង​ស្ត្រីវៀតណាម យោធិននារីមួកខៀវវៀតណាម ហើយក្នុងពេលជាមួយគ្នានេះ បង្កើនការយល់ដឹង និងទំនាក់ទំនងរវាងកងកម្លាំងរក្សាសន្តិភាពដែលកំពុងបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង។ កម្មវិធីនេះក៏មានសកម្មភាពដ៏សម្បូរបែបជាច្រើនដូចជា ការចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់យោធិននារីក្នុងសកម្មភាពរក្សាសន្តិភាព ការសម្តែងសិល្បៈ និងធ្វើម្ហូបតាមប្រពៃណីផងដែរ៕

បកប្រែដោយ Duy Hoan