ទីក្រុង Hoi An បន្តជាគោលដៅទេសចរណ៍ជួរមុខរបស់វៀតណាម និងពិភពលោក
ក្នុងដំណាក់កាលឆ្នាំ ២០១២-២០២៥ ទីក្រុងបុរាណ Hoi An នៃទីក្រុង Da Nang បានវិនិយោគជាង ១.៣២៤ លានលានដុង (ប្រហែល ៥៨ លានដុល្លារអាមេរិក) ដើម្បីរៀបចំផែនការមេស្ដីពីការអភិរក្ស ជួសជុល និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ "Hoi An គឺជាគំរូមួយនៃទីក្រុងកំពង់ផែអាស៊ី ដែលត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះ"។
    |
 |
បេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An គឺជាមោទនភាពរបស់វៀតណាមនៅលើផែនទីបេតិកភណ្ឌពិភពលោក (រូបថត៖ vnanet.vn) |
បេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An គឺជាមោទនភាពរបស់វៀតណាមនៅលើផែនទីបេតិកភណ្ឌពិភពលោក។ ទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩៩។ ក្នុងឆ្នាំ ២០១២ នាយករដ្ឋមន្ត្រីបានអនុម័តលើផែនការមេសម្រាប់ការអភិរក្ស ស្ដារឡើងវិញ និងការលើកកម្ពស់តម្លៃនៃទីក្រុងបុរាណ Hoi An ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទីក្រុង Hoi An និងទេសចរណ៍ដំណាក់កាល ២០១២-២០២៥។
បន្ទាប់ពីទីក្រុង Da Nang ថ្មីត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃការរួមបញ្ចូលជាមួយខេត្ត Quang Nam ចាស់ ការកសាងផែនការអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌសម្រាប់ដំណាក់កាលបន្ទាប់ គឺជាតម្រូវការយុទ្ធសាស្ត្រ។
ទីក្រុង Hoi An នៅតែជាគោលដៅទេសចរណ៍ជួរមុខរបស់វៀតណាម និងពិភពលោក។ ចាប់ពីឆ្នាំ ២០១២ រហុតដល់បច្ចុប្បន្ន Hoi An សម្រេចបានពានរង្វាន់ទេសចរណ៍ចំនួន ៨២ ដែលត្រូវបានជ្រើសរើសដោយអង្គការអន្តរជាតិ និងក្នុងស្រុកដ៏មានកិត្យានុភាពជាច្រើន៕
តាម vovworld.vn