ទីក្រុងហូជីមិញឈ្នះរង្វាន់ធំនៅក្នុងពានរង្វាន់ទេសចរណ៍ពិភពលោក ២០២៥
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៥ ខែតុលា យោងតាមព័ត៌មានពីមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា ក្នុងពានរង្វាន់ទេសចរណ៍ពិភពលោក (WTA 2025) ដែលប្រារព្ធឡើងនៅតំបន់រដ្ឋបាលពិសេសហុងកុង (ប្រទេសចិន) ទីក្រុងហូជីមិញ ប្រទេសវៀតណាម ទទួលបានការផ្តល់កិត្តិយសក្នុងពានរង្វាន់ទាំង៤។