សៀវភៅជាង ១,២០០ ក្បាលរបស់វៀតណាមត្រូវបានតាំងបង្ហាញនៅឯពិព័រណ៍សៀវភៅ Frankfurt ឆ្នាំ២០២៥
កប.អនឡាញ - នាថ្ងៃទី១៥ ខែតុលា នៅពិព័រណ៍សៀវភៅ Frankfurt (អាល្លឺម៉ង់) ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ទីក្រុងហាណូយ និងទីក្រុងហូជីមិញ សមាគមបោះពុម្ពវៀតណាម គ្រឹះស្ថានបោះពុម្ពនានារបស់វៀតណាម បានរៀបចំពិធីបើកពិព័រណ៍សៀវភៅវៀតណាម។
ក្នុងពិព័រណ៍នេះ លោក Phan Tam អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានចាត់ទុកថា ពិព័រណ៍សៀវភៅ Frankfurt គឺជានិមិត្តរូបនៃភាពច្នៃប្រឌិត កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការវប្បធម៌។ ទន្ទឹមនឹងនោះ លោក Phan Tam បានសម្តែងនូវក្តីប្រាថ្នាចង់ផ្សព្វផ្សាយសៀវភៅវៀតណាមជូនដល់អ្នកអាននៅលើទូទាំងពិភពលោក។
    |
 |
|
ប្រតិភូជាតិ និងអន្តរជាតិទៅទស្សនាពិព័រណ៍តាំងបង្ហាញសៀវភៅរបស់វៀតណាមនៅឯពិព័រណ៍សៀវភៅ Frankfurt 2025 |
លោក Phan Tam បានឲ្យដឹងថា ឆ្នាំនេះ គ្រឹះស្ថានបោះពុម្ព និងអង្គការវប្បធម៌វៀតណាមជាង ២០ បានចូលរួមពិព័រណ៍សៀវភៅ ដោយតាំងបង្ហាញសៀវភៅជាង ១,២០០ ក្បាលលើវិស័យជាច្រើន តាំងពីអក្សរសិល៍្ប ប្រវត្តិសាស្ត្រ វប្បធម៌ កុមារ រហូតដល់វិទ្យាសាស្ត្រ និងការបោះពុម្ពឌីជីថល។
តាមរយៈពិព័រណ៍សៀវភៅ Frankfurt វៀតណាមសង្ឃឹមថានឹងជំរុញកិច្ចសហប្រតិបត្តិការលើការបោះពុម្ព ការបកប្រែ ពង្រីកការវិនិយោគលើការបោះពុម្ពឌីជីថល សៀវភៅអេឡិចត្រូនិក សៀវភៅជាសំឡេង... ដើម្បីឲ្យផ្សព្វផ្សាយអំពីវៀតណាមដល់អ្នកអាននៅគ្រប់ទីកន្លែង ក្នុងបំណងជួយវៀតណាមក្លាយជាដៃគូច្នៃប្រឌិត ស្វាហាប់ និងគួរឲ្យទុកចិត្តក្នុងសហគមន៍បោះពុម្ពសកល៕
បកប្រែដោយ Thuy Anh