បិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការបង្រៀនភាសាវៀតណាមដល់កុមារវៀតណាមនៅបរទេស
កប.អនឡាញ - នាព្រឹកថ្ងៃទី២០ ខែកញ្ញា ពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្របង្រៀនភាសាវៀតណាមសម្រាប់កុមារវៀតណាមនៅឯបរទេស” បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងស្ថាប័នការទូតវៀតណាមនៅប្រទេសជាច្រើន ក្រុមប្រឹក្សាអ្នកជំនាញ និងគ្រូបង្រៀនដែលជាអាណិកជនវៀតណាមជាង ៥០០ នាក់មកពី ៣០ ប្រទេស និងដែនដី។