leftcenterrightdel
ប្រតិភូនៅក្នុងសម័យប្រជុំ

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vo Minh Luong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ គណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី៨

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានតាមខ្លឹមសារនៃកំណត់ហេតុនៃកិច្ចប្រជុំលើកទី៧ ដែលចុះហត្ថលេខានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ហើយការអនុវត្តគម្រោងធានាបាននូវវឌ្ឍនភាព និងទទួលបានលទ្ធផលល្អ។ ភាគីទាំងពីរអះអាងថា ក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានសហការយ៉ាងជិតស្និទ្ធ ត្រួតពិនិត្យយ៉ាងសកម្ម និងជំរុញឱ្យស្ថាប័ន អង្គភាព និងមូលដ្ឋានអនុវត្តគម្រោងសាងសង់ និងជួសជុលស្តូបមិត្តភាពវៀតណាម-កម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានចុះហត្ថលេខានៅកិច្ចប្រជុំនានា សម្របសម្រួល និងពន្លឿនគម្រោងសាងសង់ និងជួសជុលស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅកម្ពុជា (ដែលបានទទួលថវិកាពីភាគីវៀតណាម) ដើម្បីធានាបាននូវវឌ្ឍនភាព គុណភាព និងប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបន្តពិនិត្យមើលឡើងវិញនូវស្តូបមិត្តភាព វៀតណាម-កម្ពុជា ដែលបានទទួលថវិកាសម្រាប់សាងសង់ និងជួសជុល រៀបចំពិធីសម្ពោធ និងប្រគល់ឱ្យមូលដ្ឋានកម្ពុជា ដើម្បីគ្រប់គ្រង ថែរក្សា និងការពារ បន្ទាប់ពីបញ្ចប់ការសាងសង់៕

បកប្រែដោយ Huyen Trang